តារាចម្រៀង បើកគម្រោងលក់ដី ទាល់តែជិះឧទ្ធម្ភាគចក្រ មិនចាញ់ឧកញ៉ាៗឡើយ
ភ្នំពេញ៖ មានអីតែឧកញ៉ាៗល្បីៗនោះ សូម្បីតែតារាចម្រៀង ខេមរៈ សេរីមន្ត ដែលជាអ្នកមានជំនាន់ថ្មី ក៏អាចជិះឧទ្ធម្ភាគចក្រទៅលក់ដីបានដែរ ។ តារាចម្រៀងរូបនេះ បានចាប់ដៃគូរវិនិយោគ ឧកញ៉ាជើងថ្មី ឡេង ណាវ៉ាត់ត្រា ក្នុងការបើកគម្រោងលក់ដីឡូតិ៍ ហើយរាល់អតិថិជនទិញដីមួយឡូត៍ នឹងថែមជូន សំបុត្រយន្តហោះទៅសាំងហ្គាពួ ពីយប់បីថ្ងៃ ។ នេះជាមុខរបរថ្មីមួយទៀតរបស់ខេមរៈ សេរីមន្ត បន្ថែមលើអាជីពច្រៀងនាពេលបច្ចុប្បន្ន។ ពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ វាមិនឆ្ងាយទេ ជិះរថយន្តក៏ដល់ដែរ ប៉ុន្តែ សេរីមន្ត ចង់បង្ហាញថាឥឡូវនេះខ្លួនមានលុយច្រើនហើយ ហើយក៏មានសមត្ថភាព អាចជួលឧទ្ធម្ភាគចក្រជិះបានដែរ ។
ទើបនឹងចាប់ដៃគូជាមួយតារាចម្រៀងព្រាប សុវត្ថិ ចាយទុនជាង៥លានដុល្លារ មិនបានប៉ុន្មានផង តារាចម្រៀង លោក លោក ឡេង ណាវ៉ាត់ត្រា បានប្រកាសការចាប់ដៃគូជាមួយតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដែលការប្រកាសចាប់ដៃគូថ្មីនេះ មានដើមទុនសរុបប្រមាណជាង១០លានដុល្លារ។
នេះគឺជាលើកទី១របស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានប្រកាសចាប់ផ្តើមជំនួញផ្នែកអចលនទ្រព្យ ដែលការប្រកាសបើកមុខលក់ដូរជំនួញ ចាយទុនរាប់លានដុល្លារនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ នៅទីតាំងដីឡូតិ៍ផ្ទាល់នាភូមិ ក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា បច្ចុប្បន្នជំនួញលើផ្នែកអចលទ្រព្យមានការរីកចម្រើនខ្លាំង ហើយលោកពិតជាសប្បាយចិត្ត ដែលបានសហការរកស៊ីរួមគ្នា ជាមួយលោកឧកញ៉ា ឡេងណាវ៉ាត់ត្រា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះ លើជំនួញដីធ្លី និងលំនៅដ្ឋាន ហើយក៏ដោយសារសង្កេតឃើញពិតម្រូវការនៃដីធ្លី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មានការកើនឡើងកាន់តែខ្លាំង។ លោកបញ្ជាក់ដែរថា លោកបន្តថាបើទោះបីជាបើកជំនួញថ្មី ប៉ុន្តែលោកនៅតែបន្តការងារសិល្បៈជាធម្មតា ហើយលោករំពឹងថាជំនួញថ្មី ដែលមានទីតាំងល្អជាប់រោងចក្រផ្ទាល់នេះនឹងទទួលបានជោគជ័យជាក់ជាមិនខាន។
លោក ឡេង ណាវ៉ាត់ត្រា បញ្ជាក់ថា គម្រោងវិនិយោគជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត លើផ្ទៃដីសរុបប្រមាណ៤០ហិចតា ដែលចាយទុនប្រមាជាង១០លានដុល្លារ ដែលមានភាគហ៊ុនលោក ៥០ភាគរយ និងលោក ខេរៈ សិរីមន្ត ៥០ភាគរយដែលចែកចេញជា៣គម្រោងប៉ុន្តែនេះគឺជាការផ្តើមគម្រោងទី១សិន។
តារាចម្រៀងព្រាប សុវត្ថិ កាលពីចុងខែកក្កដាកន្លងទៅនេះក្រោមទុនប្រមាណជាង៥លានដុល្លារអាមេរិក
វិនិយោគជាមួយឧកញ៉ា លោក ឡេង ណាវ៉ាត់ត្រា លើគម្រោង ពុះឡូតិ៍នៅតំបន់ខេត្តកំពង់ស្ពឺនេះដែរ លើផ្ទៃដីចំនួម១៣ហិកតា ។