ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តNISSAN​ DIESEL ធុនធំ បុកម៉ូតូពីក្រោយពេញទំហឹងស្លាប់៣នាក់ក្នុងថ្លុកឈាម មើលសពមនយល់

158

ភ្នំពេញ មនុស្ស ៣នាក់ បានស្លាប់នៅក្នុងថ្លុកឈាម មើលសពមិនយល់ ក្រោយមនុស្សទាំង ៣នាក់នេះជិះម៉ូតូឌុបគ្នាតាមដងផ្លូវ ហើយត្រូវរថយន្ត ម៉ាក  NISSAN​ DIESEL បើកបុកពីក្រោយពេញទំហឹងនោះ។

  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង១០នាទី យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលេីផ្លូវកំណាត់ផ្លូវលេខ២១៧ ហៅ ផ្លូវ ចំការដូង ភូមិរលួស សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

  សមត្ថកិច្ចប៉ូលិសប្រាប់អោយដឹងថា សពជនរងគ្រោះទាំង ៣នាក់ ទី១ ឈ្មោះ នង វិសា ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរជាងសំណង់ មានទីលំនៅ ភូមិ ពោធិ៍រាជ ឃុំពោធិ៍រាជ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង(អ្នកបើកបរម៉ូតូ) , ទី២ឈ្មោះ ចេង ជូ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅឋិតក្នុងភូមិ ជាំបឹង ឃុំស្រេីង ស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំ និងទី៣ឈ្មោះ សុក ភណ្ឌ័ ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅក្នុងភូមិ ជាំបឹង ឃុំស្រេីង ស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ

  ចំណែកអ្នកបើកបររថយន្តបង្ក មានឈ្មោះ គន់ សុខឃឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ បេីកបររថយន្ត មានទីលំនៅភូមិមៀន  ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ត្រូវបានសមត្ថកិច្ចចាប់ខ្លួន)

  ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងខណៈដែល ម៉ូតូម៉ាក HONDA C125​ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-5865 ជិះឌុបគ្នា៣នាក់ ស្របទិសគ្នាពីត្បូងទៅជេីងតាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្ត ម៉ាក  NISSAN​ DIESEL​ ពណ៌ ខៀវ  ពាក់ស្លាកលេខ ភ្នំពេញ3D-1148 បើកស្របទិសគ្នាមកពីក្រោយបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង០៣នាក់ ស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកេីតហេតុយ៉ាងរន្ធត់រណូករណែលពេញផ្លូវតែម្តង។ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗផងដែរ

  សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ នគរមូលដ្ឋាន និងនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង នាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង