ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់បីនាក់​ ដោយសារ​រថយន្ត​ដឹក​ស៊ីម៉ងត៍ បុកម៉ូតូពីក្រោយ​រួច​អូស​ជាច្រើន​ម៉ែត្រ

93

 

​ភ្នំពេញ ៖ យុវជន​បីនាក់​ស្លាប់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍ បើក​ទៅបុក​ពីក្រោយ​ពេញទំហឹង រួច​អូស​ម៉ូតូ​នៅក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាំងបី​នាក់​។ ចំណែកឯ​តៃកុង​រថយន្ត​វិញ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បញ្ជូនទៅ​ប៉ុស្តិ៍ ។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៩ និង​២០ នាទី​យប់​ថ្ងៃ​សៅ​រិ៍​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​បីនាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ សេ ១២៥ ពណ៌​ខ្មៅ ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1GX 6855 ធ្វើដំណើ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​
​ក៏មាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3D 1148 បើកបរ​ដោយ​យុវជន​ម្នាក់ ធ្វើដំណើរ​ក្នុងទិសដៅ​ពីក្រោយ ទិសដៅ ពី​ត្បូង​មក​ជើង​ដូចគ្នា ក្នុង​ល្បឿន​មិន​បង្អង់ ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង រួច​អូស​ម៉ូតូ​នៅក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​យុវជន​ជិះ​ម៉ូតូ​បីនាក់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។

 

អត្ថបទដែលជាប់ទាក់ទង