ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមសម្ពន័្ធយុវជនមុស្លិមកម្ពុជា ផ្ដល់សាលា រៀន១ខ្នង ២បន្ទប់ ជូនសិកស្សានុសិស្ស នៅសឃុំឈូកស កំពង់ឆ្នាំង

82

 

កំពង់ឆ្នាំង៖ សាលារៀន២ខ្នង ស្ថិតនៅភូមិស្រែសា ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបាន បើកការដ្ឋានសាងសង់ នៅថ្ងៃ១៥រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យទី១៥ ខែ វិច្ឆិកាឆ្នាំ២០២០  ក្រោមអធិបតីភាពលោកស្រី កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ។
ពិធីបើកការដ្ឋានសាងសង់សាលារៀនឥស្លាម ដែលជាអំណោយរបស់សប្បុរសជនតាមរយៈសមាគមក្ដី សង្ឃឹម កុមារ និង ចាស់ជរានៅជនបទ ដោយមាន ការ អញ្ជើញចូលរួមពី លោក តាំ សារឿន អនុរដ្ឋ លេខាធិការ ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា លោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារសមាគមសម្ព័ន្ធយុវជនមុស្លិម
ខេត្តកំពង់ឆ្នាំង អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ចូឦរួម ផងដែរ។
លោកស្រី កុប ម៉ារីយ៉ាស  មានប្រសាសន៍ថា សាលារៀន១ខ្នងមាន២បន្ទប់នេះសាងសង់ស្របតាមសន្ទុះនៃការអភិវឌ្ឍវិស័យអប់រំ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការរីកចម្រើនជាលំដាប់ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការ សាងសង់អាគារសិក្សានៅពេលនេះ គឺពិតជា មាន សារៈសំខាន់ សម្រាប់សិស្សានុសិស្ស និងបងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅក្នុងឃុំឈូកសទាំងមូល ក្រោយពីការ សាងសង់ រួច អាច សម្រួល ដល់ ប្អូនៗ ដែលខ្វះថ្នាក់រៀន និងសម្រួលក្នុងការ ធ្វើដំណើររបស់សិស្សានុសិស្សផងដែរ។
លោកស្រីបានបន្តថា សមិទ្ធផលទាំងនេះ គឺ បាន មកដោយ សារប្រទេស មាន សុខសន្តិភាព ស្ថិរភាព ពេញ លេញទូទាំងប្រទេសហើយកត្តា សន្តិភាព នេះ ហើយ ដែល បានធ្វើឱ្យ ប្រទេស មានការ អភិវឌ្ឍ នៅគ្រប់ទីកន្លែង និង គ្រប់វិស័យ។ លោកស្រីក៏បាន ស្នើ ដល់ អាជ្ញាធរនិងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាព ដើម្បីឱ្យប្រទេសរបស់យើងបន្តអភិវឌ្ឍន៍ និងរីកចម្រើនបន្ថែមទៀត។
លោកស្រីតំណាងរាស្ត្របានអំពាវនាវបានសុំឱ្យបងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗកើតមានក្នុងគ្រួសារ និងសហគមន៍របស់យើង។ សូមចូលរួមគោរពច្បាប់ និង រួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្សយូរអង្វែង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង