ចង់ដឹងថា ១សប្តាហ៍កន្លងមកនេះ សកម្មភាពការងាររបស់អភិបាលរាជធានីភ្នំពេញ មានអ្វីខ្លះទេ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុង១សប្តាហ៍កន្លងមកនេះ បានបំពេញការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើនកម្មវិធី ហើយកម្មពិធីទាំងនោះ គឺសុទ្ធតែបំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់ ពិសេសលើសកម្មភាព ពាក់ព័ន្ធនឹងជម្ងឺកូវីដ–១៩ ។
ចំពោះសកម្មភាពការងារទាំងនេះ រួមមាន៖
១ – លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីរាត្រីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០ បានទទួលម៉ាស របស់សម្តេចតេជោចំនួន២លានម៉ាស
ពីលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសាលារាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋខណៈដែលជម្ងឺកូវីដ–១៩ បានបន្តការឆ្លង ក្រោយព្រឹត្តិការណ៍ ថ្ងៃទី៣វិច្ឆិកានៅរាជធានីភ្នំពេញ។
២– លោក ឃួង ស្រេង និងលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា
បានចុះចែកម៉ាសការពារជម្ងឺកូវីដ–១៩ ជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០០គ្រួសារនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិនសែនសុខ ក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ ។
៣– លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ វិច្ឆិកាឆ្នាំ២០២០បានទទួលអំណោយ ជាអង្កចំនួន១០០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ ពីសប្បុរសជន ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបានក្នុងរដូវកាលកូវីដ–១៩នេះ ។
៤ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង នាវេលាថ្ងៃត្រង់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ ២០២០ បានចុះទៅគោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលពិធីនេះធ្វើឡើងដើម្បីជាការរំលឹកអោយប្រជាពលរដ្ឋ ពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារបាននូវការរីករាលដាលនៃជំងឺកូវីដ–១៩។
៥ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ ២០២០បានបន្តចុះចែកម៉ាស់ក្រណាត់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅចំណុចស្តុបអុីនធើកុងទីណង់តាល់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
៦ លោកឃួង ស្រេង អភិបាលរាជធានី កាលពីព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលអាកុលនិងជែលពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ។
៧ លោកឃួង ស្រេង អភិបាលរាជធានី កាលពីល្ងាចថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០ បានបន្តយកម៉ាស់ទៅចែកជូនបងប្អូនកម្មករសំណង់ជាង៧០០នាក់នៅក្នុងបុរីមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញដើម្បីការពារការឆ្លងជម្ងឺកូវីដ–១៩ ដែលម៉ាសទាំងនេះជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕