បង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ស៊ីវុត្ថា អធិការរងទទួលការងារផ្នែកប្រឆាំងគ្រឿងញៀន បានចុះកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានី ភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៥និង៥០នាទី។
ជនសង្ស័យទី១ ឈ្មោះ អុន សំនាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានី ភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។ ជនសង្ស័យ ទី២ ឈ្មោះ សូត្រ ដារឿន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានី ភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។ ដកហូតវត្ថុតាង
ម្សៅក្រាមសថ្លាសង្ស័យថាជាថ្នាំញៀន ចំនួន១០កញ្ចប់ (០២កញ្ចប់ធំល្មម, ០៨ កញ្ចប់ តូច)។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញ របស់អធិការដ្ឋាននគរបាល ខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕