ប្រ៊ុយណេ នឹងទទួលធ្វើជាប្រធានអាស៊ានប្រចាំ ឆ្នាំ២០២១បន្ទាប់ពីវៀតណាម
ប្រទេសប្រ៊ុយណេដារូសាឡាមនឹងទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២១ បន្ទាប់ពីប្រទេសវៀតណាមបានប្រគល់ជានិមិត្តរូបនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅទីក្រុងហាណូយកាលពីថ្ងៃអាទិត្យ។
ទោះបីជាការរាតត្បាតនៃជំងឺកូវីដ១៩បានបង្ខំឱ្យកិច្ចប្រជុំអាស៊ាននៅឆ្នាំនេះធ្វើតាមអ៊ិនធឺរណែតដោយមានមេដឹកនាំចូលរួមតាមរយៈតំណភ្ជាប់វីដេអូក៏ដោយក៏ឯកអគ្គរដ្ឋទូតប្រ៊ុយណេប្រចាំនៅប្រទេសវៀតណាម Pg Hj Sahari Pg Hj Salleh បានទទួលយកតំណែងប្រធានក្នុងនាមរដ្ឋាភិបាលប្រ៊ុយណេ។
ពីក្រុង Bandar Seri Begawan ព្រះមហាក្សត្រស៊ុលតង់ Haji Hassanal Bolkiah មានបន្ទូលថាទោះបីមានការរំខានដែលបង្កឡើងដោយ COVID-១៩ ក៏ដោយក៏ប្រទេសវៀតណាមបានដឹកនាំអាស៊ានដើម្បីបង្កើតការឆ្លើយតបដ៏ស្អិតរមួតមួយចំពោះជំងឺរាតត្បាតនេះ។ព្រះអង្គបានបន្ថែមថាប្រទេសប្រ៊ុយណេនឹងបន្តជំរុញការខិតខំប្រឹងប្រែងក្នុងការស្តារតំបន់និងការកសាងសហគមន៍អាស៊ាន។