ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ​២០២១​កា​រា​តេ នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ជា​លក្ខណៈ​អន្តរជាតិ​ឲ្យ​បាន​ច្រើន​

147

​ ​ភ្នំពេញ​៖​ប្រសិនបើ​ស្ថានភាព​នៃ​ជម្ងឺ​កូ​វីដ​១៩​មានការ​ថមថយ​ទៅវិញ​នោះ​ចា​ឆប់​ពី​ឆ្នាំ​២០២១​តទៅ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​
២០២៣ ។​
​ ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា អគ្គលេខាធិការ​
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង ជា​អគ្គលេខាធិការ​សហព័ន្ធ​កា​តេ​ដូ​កម្ពុជា​
​បាន​បញ្ជាក់ថា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានផ្ដល់​ភ្លើងពណ៌​ខៀវ​ស្ដីពី​ការអនុញ្ញាត​ឲ្យ​រៀបចំ​នូវ​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ។​
​ ​នៅសល់តែ​ជាង​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​កម្ពុជា​ដល់​វេន​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ហើយ ។​ការ​
​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ោ​គឺ​ដើម្បី​ឲ្យ​កីឡាករ កីឡាការិនី​កម្ពុ​ជាមាន​បទ​ពិ​
​សោធន៍​កាន់តែច្រើន​នៅក្នុង​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។​មិនតែប៉ុណ្ណោះ​នេះ​ក៏​ជាការ​
​បន្ស៊ាំ​ដល់​មន្ត្រី​បច្ចេកទេស និង​គ្រូបង្វឹក​កម្ពុជា​ទៀតផង ។​
​ ​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​គឺអាច​រៀបចំ​ជាការ​ប្រកួត​ក្នុង​លក្ខណៈ​តំបន់ ឬ​
​ជា​លក្ខណៈ​បើកទូលាយ​(Open)​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​នៅ​កម្ពុជា​មានការ​ប្រកួត​ច្រើន​។​បើ​មាន​
​ព្រឹត្តិការណ៍​ប្រកួត​កាន់តែច្រើន​នោះ​គណៈកម្មការ​បច្ចេកទេស និង អ្នកជំនាញកា​រា​តេ​ដូ​កម្ពុជា​
​នឹង​ខិតខំ​ដុតដៃដុតជើង ឯ កីឡាករ កីឡាការិនី​កម្ពុជា​ក៏​កាន់​ខិតខំ​ហ្វឹកហាត់​កាន់តែខ្លាំង​ដើម្បី​
​សម្រួច​សមត្ថភាព​រប​ស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៣ ។​
​លោក​វ៉ា​ត់​ចំរើន​បន្តថា​សហព័ន្ធ​បាន​នាំយក​គ្រូបង្វឹក​អន្ដរជាតិ​ដែលមាន​គុណ​វុ​ឌ្ឍ​ន៍​ខ្ពស់​ចំនួន ២​រូប ដើ​ម្ប​ពង្រឹង​ចំណុច​ខ្វះខាត និង​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​-​កីឡាការិនី ឆ្ពោះទៅ​ដណ្ដើម​មេដាយ​លើ​ឆាក​អន្ដរជាតិ ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​
គ្រូបង្វឹក​បរទេស​ទាំង​ពីរ ពិត​ជាមាន​ឆន្ទៈ​ខ្ពស់​ចង់​ជួយ​ឲ្យ​កីឡាករ​-​កីឡាការិនី​កម្ពុជា ដណ្ដើមបាន​មេដាយ​ក្នុងការ​ប្រកួត​លើ​ឆាក​អន្ដរជាតិ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​។ ប៉ុន្ដែ​គ្រូ​ល្អ ខ្លាំងពូកែ​យ៉ាងណាក៏ដោយ បើ​កីឡាករ​-​កីឡាការិនី គ្មាន​ទេពកោសល្យ គ្មាន​ឆន្ទៈ​មោះមុត ស្មារតី​រឹងមាំ ជា​អ្នក​ប្រយុទ្ធ​ពិតប្រាកដ ក៏​មិនអាច​ឈ្នះ​គេ​បានដែរ​។​
​ ​ជាមួយគ្នានេះ​ផងដែរ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានអនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​ជ្រើសរើស​ជើងឯក​កា​រ៉ា​តេ​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ ដែល​ទាំងអស់គ្នា ត្រូវតែ​ត្រៀមខ្លួន ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ ឲ្យ​ទទួលបាន​ជោគជ័យ ហើយ​នៅ​ឆ្នាំ​២០២២ នឹង​ត្រៀម​ការប្រកួត​មុន​ស៊ី​ហ្គេម ដែល​គេ​ហៅថា Pre-SEA Games៕

អត្ថបទដែលជាប់ទាក់ទង