ពលរដ្ឋ៦៣គ្រួសារនៅបូរីសន្តិភាព២និងសហគមន៌៤និងអណ្ដូង៦ ចាប់ឆ្នោតចូលនៅផ្ទះថ្មី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីចាប់ឆ្នោតជូនប្រជាពលរដ្ឋសហគមន៏អណ្តូង ៤ និងអណ្តូង៦ ចំនួន២៨ គ្រួសារ និងសហគមន៏បូរីសន្តិភាព២ ចំនួន៣១ គ្រួសារ សរុប ៦៣ គ្រួសារ ចាប់ឆ្នោតចូលរស់នៅផ្ទះថ្មីនៅសហគមន៏អណ្តូងថ្មី ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ពិធីចាប់ឆ្នោតនេះក្រោមការចូលរួមពីលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីជំនាញ។
មន្ត្រីរដ្ឋបាលរាជធានីបានបញ្ជាក់ថា៖ ផ្ទះដែលចាប់ឆ្នោត ចូលនៅនេះជាផ្ទះ ដែលសាលា រាជធានីបានសាងសង់ទុក សំរាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែល មានសម្តេចតេជោ ហុ៑ន សែន ជានាយករដ្ឋមន្រ្តី៕