លួចម៉ូតូបានមួយថ្ងៃត្រូវបាន សមត្ថកិច្ច នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវនិងឈានដល់ការចាប់ខ្លួន
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២២:៣០នាទី ជនរងគ្រោះឈ្មោះ ហ៊ុន សុខគា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងម៉ាសុីនដេរ បានជិះម៉ូតូម៉ាកZomerX ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ1L1208 ចេញពីបន្ទុប់ជួលបឹងសាទ្បាងខណ្ឌទួលគោកមកលេងមិត្តភ័ក្ត្រនៅភូមិចំកាឪទ្បឹកសង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ នៅពេលជិះម៉ូតូមកដល់ក៏បានទុកម៉ូតូនៅជាន់ផ្ទាល់ដីរួចក៏ទ្បើងទៅជាន់ទី១រហូតដល់ម៉ោង ២៣:៥០នាទី ទើបចុះមកក្រោមតែរកមិនឃើញម៉ូតូ ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី២ បន្ទាប់ពីទទួលបណ្តឹងរួចកំលាំងប៉ុស្តិ៍បានចុះទៅឆែកកាំមេរ៉ា នឹងកំណត់បានមុខសញ្ញា នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១៩នឹង៣០នាទី ក៏បានឃាត់បានជនសង្ស័យ០១នាក់ ឈ្មោះ ចាន់ ចិត្ត ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចរ៉ារថភ្លើងភូមិប៉ប្រកខាងជើងសង្កាត់កាកាបទី១ ចំណែកបក្សពួក០៣នាក់ទៀតបានគេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៅអធិការខណ្ឌពោធិ៍សែនជ័យ ដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕