ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកផលិតសំរាមនៅផ្សារដើមគរ មានប្រមាណ៣០ទៅ៣៥តោនក្នុងមួយថ្ងៃ តែត្រូវបានសំអាតនិងដឹកចេញបានល្អប្រសើរ

105

ភ្នំពេញ៖ នៅផ្សារដើមគរ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ផ្សារនេះបានទទួលបរិមាណសំរាមប្រមាណជា៣០ទៅ៣៥តោនក្នុងមួយថ្ងៃ ប៉ុន្តែទោះបីជាយ៉ាងណាបញ្ហាសំរាមបញ្ហាបរិស្ថាននេះត្រូវ បានគណៈកម្មការផ្សារធ្វើការសម្អាតសំអាតដឹងចេញបានល្អប្រសើរ ដែលធ្វើឲ្យតួផ្សារទាំងមូលមានបរិស្ថានល្អ និងមានផាសុខភាពសម្រាប់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចូលទិញម្ហូបអាហារ ដូចជាឥវ៉ាន់ផ្សេងៗ។

  នេះបើតាមការបញ្ជាក់របស់ លោកគៀង ចក់ ប្រធានគណៈកម្មាធិការផ្សារដើមគរ កាលពីព្រឹកថ្ងៃទី១៨ខែវិច្ឆិកានេះ គឺនៅពេលដែលគណៈកម្មការផ្សារ ចុះបាញ់អាកុលនិងបាញ់កម្ដៅ ចែកម៉ាសជូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានចេញ ចូលផ្សារដើមគរ

  លោកគៀង ចក់ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងមួយថ្ងៃយើងបានបែងចែកក្រុមការងារលើការប្រមូលសំរាម នេះជា៣វេន គឺពេលព្រឹក ថ្ងៃត្រង់និងពេលល្ងាច ក្នុងនោះសម្រាប់ពេលព្រឹក ត្រឹមម៉ោង ៧និង៤៥នាទី បរិវេណផ្សារទាំងមូលមិនមានសំរាមនោះទេ សំរាប់ផ្សារដើមគរ ក្នុងមួយថ្ងៃយើងបានប្រមូលសំរាមចេញប្រមាណជា៣០ទៅ៣៥តោន ។ប៉ុន្តែទោះបីជាយ៉ាងណាបញ្ហាសំរាមបញ្ហាបរិស្ថាននេះត្រូវ បានគណៈកម្មការផ្សារធ្វើការសម្អាតសំអាតនិងដឹកចេញបានល្អប្រសើរ ដែលធ្វើឲ្យតួផ្សារទាំងមូលមានបរិស្ថានល្អ ។ក្រៅពីការងារប្រមូលសំរាម ការលាងសំអាតផ្សារក៏ត្រូវបានធ្វើឡើងជាប្រចាំផងដែរពោលគឺ រយៈពេលប្រាំថ្ងៃយើងធ្វើការបាញ់ទឹកលាងសំអាត១ដងពិសេសនៅកន្លែងលក់ដូរត្រី សាច់។

  ជុំវិញវិធានការនៃការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ លោកក៏បានមានប្រសាសន៍លើកឡើងផងដែរថាក្រោយពីព្រឹត្តិការណ៍០៣វិច្ឆិកាគណៈកម្មការផ្សារដើមគរបានទទួលម៉ាសពីរដ្ឋបាលរាជធានីភ្នំពេញចំនួន៤០០០ម៉ាសហើយម៉ាសទាំងនេះ ក្រុមការងារបានចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករនៅក្នុងផ្សារអស់ហើយជាមួយនឹងការអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដោយបាញ់អាកុលនិងចែកម៉ាសឲ្យបងប្អូនប្រជាពលរដ្ឋ ពេលចេញ ចូលផ្សារដើមគរ ហើយការងារថ្ងៃនេះ គណៈកម្មការផ្សារបានធ្វើឡើងជាប្រចាំ ក្នុងនោះក៏មានការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្សារនេះផងដែរ។ ក្រៅពីការងារខាងលើនេះ ការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យយល់ដឹងពីកិច្ចការពារ ការឆ្លងរាលដាលនៃកូវីដ១៩ ក៏បានធ្វើឡើងជាប្រចាំផងដែរ តាមឃោសនស័ព្ទនិងការបញ្ចាំងវីដេអូអប់រំស្តីពីកិច្ចការពារជំងឺកូវីដ១៩នេះ៕

 

អត្ថបទដែលជាប់ទាក់ទង