ចាប់ខ្លួនឃាតករម្នាក់ ដែលបានយកកាំបិតបុ័ងតោ អារកសម្លាប់បុរសមិត្តភក្តិ ដែលផឹកស៊ីជាមួយគ្នារាល់ថ្ងៃ
សៀមរាប៖ ករណីឃាតកម្មដែលឃាតកដៃឆៅបានយកកាំបិតបុ័ងតោអារកសម្លាប់បុរសវ័យចំណាស់ជាជនពិការម្នាក់ ត្រូវបានកងកម្លាំងនគរបាល ស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ។ ប្រតិបតិ្តការនេះ ធ្វើឡើងដោយ កងកម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ កម្លាំងនគរបាលស្រុកអូរជ្រៅ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាប ដឹកនាំរួមដោយលោកឧត្តម សេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរងផែននគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួល ពីតំណាងអយ្យការខេត្តទាំង២ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័ យនេះធ្វើឡើងនៅវេលាម៉ោង១៦និង ៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិគុតតាសត ឃុំគុតតាសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីកើតហេតុ លោកបានប្រជុំកម្លាំងនគរបាលជំនាញ ចេញប្រតិបត្តិការភ្លាមៗ។
ក្នុងនោះមានកម្លាំងសហការ រួមមានកម្លាំងនគរបាលស្រុកសូទ្រនិគម នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលសន្តិសុខផ្ទៃក្នុង នគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួល ពីតំណាងអយ្យការខេត្តទាំង២ ទើបអាចចាប់ឃាតកដៃឆៅ ដែលបានយកកាំបិតបុ័ងតោអារក សម្លាប់បុរសវ័យចំណាស់ នៅស្រុកសូទ្រនិគម នេះបានដោយជោគជ័យ។ លោកបន្តថា ឃាតករឈ្មោះ អ៊ុច ចាន់ណា ហៅជីវ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូត្រនិគម ខេត្តសៀមរាប ដែលបានធ្វើសកម្មភាព យកកាំបិតប៉័ងតោអារក ជនរងគ្រោះឈ្មោះ ឈិត ខ្វាន់ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ ជាជនពិការស្វឹតជើង នៅភូមិជាមួយគ្នា បណ្តាលឲ្យស្លាប់នៅលើគ្រែក្រោមផ្ទះរបស់ជនរងគ្រោះ។
ឃាតករ ក្រោយពីសម្លាប់ជនរងគ្រោះ បានរត់គេខ្លួនមកខេត្តបន្ទាយមានជ័យ កម្លាំងជំនាញនគរបាលខេត្តសៀមរាប បានស្នើសុំសហការជាមួយ និងកម្លាំងជំនាញនគរបាលខេត្តបន្ទាយមានជ័យ។
ក្រោយពេលសម្លាប់រួចជនល្មើស បានទុកកាំបិតចោលលើគ្រែ ក្បែរសាកសពហើយរត់ គេចខ្លួនមកផ្ទះ សោម សំ ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវជាឪពុកមា នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ជនរងគ្រោះនិងជនល្មើស តែងតែផឹកស្រាជុំគ្នា តែជនរងគ្រោះមិនដែលមានទំនាស់អ្វីនឹងអ្នកណាទេ ចំពោះជនល្មើសតាមការការឲ្យដឹង ពីនគរបាលខេត្តសៀមរាប ជាមនុស្សចង់ក្លាយជាវិកលចរិក ព្រោះផឹកស្រា។
សូមរំលឹកថា មានហេតុការណ៍ឃាតកម្ម នៅវេលាម៉ោង២០និង ២០នាទីយប់ ថ្ងៃអាទិត្យទី៥ ខែសីហាឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម មានករណីបុរសម្នាក់បាន អាករសម្លាប់ ដោយកាំបិតតាំងតោ ទៅលើជនរងគ្រោះ។ ករណីនេះកើតមាននៅខាងខេត្តសៀមរាប ជនប្រព្រឹត្តបទល្មើស ត្រូវបានប្រគល់ជូនកម្លាំងជំនាញនគរបាលខេត្តសៀមរាប ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្ត៕