ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីស៊ីម៉ាក់ចុះប្រមូលយុទ្ធភ័ណ្ឌ មិនទាន់​ផ្ទុះ​៤គ្រាប់ នៅក្នុងស្រែប្រជាពលរដ្ឋយកទៅកម្ទេចចោល

134

កំពង់ឆ្នាំង​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌបន្សល់ទុកពីសម័យសង្រ្គាមមិនទាន់ផ្ទុះនៅក្នុងដីស្រែចម្ការរបស់ខ្លួនក៏បានរាយការណ៍ ប្រាប់អាជ្ញាធរមូលដ្ឋានទៅដោះយកទៅរក្សាទុកឲ្យបានគត់មត់។

បន្ទាប់ពីទទួលរបាយការណ៍ភ្លាម នៅ​ថ្ងៃ​ព្រហស្បតិ៍​០៤​កើត​ ខែ​មិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​. ២៥៦៤​ ត្រូវ​នឹង​ រសៀល​ថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅមន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​-CMAC)​ខេត្តកំពង់ឆ្នាំង​ ចំនួន​០២​នាក់​ ទៅសហការជា មួយកម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់​ មក​ធ្វើការ​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ទាំងនោះយ៉ាងប្រុងប្រយ័ត្ន។

សកម្មភាពនេះបានធ្វើនៅ២ឃុំ គឺ​ ឃុំ​ត្រងិល​ មាន​ចំនួន​ ៣​គ្រាប់​ ប្រភេទ​ក្បាល​គ្រាប់​ ៦០​មិល្លីម៉ែត្រ​ និង​និងឃុំសំរោងសែន ស្រុកសង្គមមានជ័យ មាន​០១​គ្រាប់​ ប្រភេទ​ B​ ៤០​ ។
មន្រ្តីស៊ីម៉ាក់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រសិនបើប្រទះឃើញគ្រាប់យុទ្ធ
ភ័ណ្ឌមិនទាន់ផ្ទុះសូមកុំប៉ះពាល់ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬ អង្គភាពស៊ីម៉ាក់ម៉ាក់ទៅដោះយករក្សាទុកឬកម្ទេចចោល នៅកន្លែងកើតហេតុ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង