ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុក​ម៉ូតូ បញ្ច្រាសទិសគ្នា ស្លាប់​នាយ​ទា​ហ៊ានវរ​សេនា​តូច​៣៧២​ម្នាក់

77


​ខេត្តព្រះវិហារ​៖ ​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត បុក​ម៉ូតូ ក្នុងទិសដីបញ្ច្រាសគ្នា បណ្តាលឲ្យ​នាយ​ទា​ហ៊ាន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតកាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច​ទួល​៤២ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០៥ និង​២០៦ ក្នុងភូមិ​ត្រពាំង​សង្កែ​ខាងលិច ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​ រថយន្ត១គ្រឿង បើកវ៉ាម៉ូតូ១គ្រឿង ជ្រុលទៅបុកម៉ូតូចំពីមុខ ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បាន​ឲ្យ​​ដឹងថា មុន​កើតហេតុ​រថយន្ត​១​គ្រឿង ម៉ាក​អ៊ីសុ​យ​សុ​យ ព​ណ៌ស ពាក់​ស្លាក​លេខ រតនគិរី​៣A-០០៨៦ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ខាងលើ ក៏​រេច​ង្កួ​ត​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង ម៉ាក់​សង​កូ​រេ ពណ៌​ក្រហម បើក​បញ្រ្ចាសទិស​គ្នា ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​តែម្តង​។​ ជនរងគ្រោះមានឈ្មោះ ត្រក អឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អត្តលេខ ២២៩៥៩៨ កងអនុសេនាតូច​បញ្ជូន​សារវរ​សេនា​តូច​៣៧២ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៧ ស្ថិតក្នុង​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ​ក្រោយពេល​បង្កហេតុ​រួច ម្ចាស់​រថយន្ត ​បើកទ្វារ​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ បន្សល់ទុក​រថយន្ត​ នៅ​នឹង​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ព្រមជាមួយ​មេ​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន បាន​មកដល់​កន្លែងកើតហេតុ ​ធ្វើការ​វាស់វែង រួច​យក​រថយន្ត ដឹក​សព​ជនរងគ្រោះ​ទៅធ្វើ​បុណ្យ​តាមប្រពៃណី​។​ រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍ នាំយកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត រង់ចាំ​សាមី​ខ្លួន​ចូលខ្លួន​ដោះស្រាយ​នៅពេល​ក្រោយ​​៕


អត្ថបទដែលជាប់ទាក់ទង