ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​មនុស្ស​ស្លាប់​៣​នាក់ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ ប្រទេសូ​ម៉ាលី

117

​​ប៉ូលីស​បានឲ្យដឹងថា មាន​គ្រាប់បែក​មួយ​គ្រាប់​ត្រូវបាន​បំផ្ទុះ​តាម​
​បណ្ដោយ​ដង​វិធី​ដ៏​ធំ​ជាងគេ​ក្នុង​រដ្ឋធានី Mogadishu ប្រទេស​សូ​ម៉ាលី កាលពី​ថ្ងៃអាទិត្យ ហើយ​សាក្សី​ម្នាក់​ពី​បណ្ដាញ Reuters បាន​និយាយថា លោក​បាន​ឃើញ​មនុស្ស​ស្លាប់​៣​នាក់ បន្ទាប់​ពី​ការ​បំផ្ទុះ ។ ប៉ូលីស​បាន​និយាយទៀតថា រថយន្ត​មួយ​គ្រឿង​បង្កប់​គ្រាប់បែក ដែល​ចត​នៅ​ខាង​មុខ​ភោជនីយដ្ឋាន​មួយ លើផ្លូវ Maka al Mukaram ដែល​មាន​មនុស្ស​អ៊ូអរ បាន​ផ្ទុះឡើង ។ ប្រទេស​សូ​ម៉ាលី​ត្រូវបាន​បំផ្លិតបំផ្លាញ​ដោយការ​មិន​គោរព​ច្បាប់ និង​អំពើ​
​ហឹង្សា​តាំងពី​ឆ្នាំ​១៩៩១​មក ។ ក្រុម​អ៊ីស្លាម Al Shabaab កំពុង​ប្រយុទ្ធ​ដើម្បី​បណ្ដេញ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​លោក​ខាងលិច ដែល​ត្រូវបាន​ការពារ​ដោយ​កងកម្លាំង​រក្សា​សន្តិភាព​របស់​សហភាព​អាហ្វ្រិក ។​

អត្ថបទដែលជាប់ទាក់ទង