ចង់ឱ្យពោះវៀនមានសុខភាពល្អ អ្នកវិទ្យាសាស្ត្រណែនាំឱ្យហូបចង្រិត
អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការពិសាសត្វល្អិតប្រភេទនេះអាចជួយគាំទ្រដល់ការលូតលាស់របស់បាក់តេរីមានប្រយោជន៍ក្នុងពោះវៀន ដែលកាត់បន្ថយការរលាកនៅក្នុងរាងកាយ។
ចង្រិតក៏ដូចជាសត្វល្អិតដទៃទៀត គឺផ្ទុកជាតិសរសៃហ្វាយបឺ ដូចជា Chitin ដែលខុសពីជាតិសរសៃក្នុងចំណីអាហារដូចជាផ្លែឈើនិងបន្លែជាដើម។
ជាតិសរសៃគឺជាប្រភពអាហារដែលមានមីក្រុប និងប្រភេទហ្វាយបឺមួយចំនួនជំរុញការលូតលាស់នៃបាក់តេរីមានប្រយោជន៍ ដែលត្រូវបានគេស្គាល់ផងដែរថាជា Probiotics ។
ការស្រាវជ្រាវនេះធ្វើឡើងដោយសាកលវិទ្យាល័យ University of Wisconsin-Madison ក្នុងសហរដ្ឋអាមេរិក៕