សត្វដំរី មិនត្រឹមតែផ្តល់នូវភាពទាក់ ទាញដ៏អស្ចារ្យ ក្នុងការផ្តល់សេវាកម្មសម្បូរបែប នៅ រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែថែម ទាំងបានបន្សល់ទុក នូវអនុស្សាវរីយ៍ជា ច្រើន ដល់ភ្ញៀវជាតិ និងអន្តរជាតិ
សៀមរាប៖ លោកDavid Jaya Piot តំណាង ឱ្យក្រុមហ៊ុន Kulen Elephant For est បានឱ្យដឹងនៅថ្ងៃ២៧
វិច្ឆិកានេះថា៖ អស់រយៈពេលច្រើនឆ្នាំ គឺចាប់ពីឆ្នាំ១៩៩៨មក សត្វដំរីរបស់ក្រុមហ៊ុន លោកបានចូលរួម ចំណែក
យ៉ាងសកម្មក្នុងការបម្រើវិស័យទេសចរណ៍ នៅរមណីយដ្ឋានអង្គរ។ សត្វដំរីទាំងនោះ
មិនត្រឹមតែផ្តល់នូវភាពទាក់ ទាញដ៏អស្ចារ្យ ក្នុងការផ្តល់សេវាកម្មសម្បូរបែបក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ
ថែម ទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជា ច្រើន ដល់ភ្ញៀវជាតិ និងអន្តរជាតិ។
ក្នុងបរិបទថ្មីនៃការអភិវឌ្ឍវិស័យទេស ចរណ៍ ក៏ដូចជា ដើម្បីលើកកម្ពស់ជីវិត នៃការ
រស់នៅបែបធម្មជាតិរបស់សត្វដំរី ក្រុម ហ៊ុន Kulen Elephant Forest ដែលជាអ្នកគ្រប់គ្រង សត្វដំរីទាំងនោះ
កាលពីឆ្នាំ២០១៩ បានធ្វើការដឹកជញ្ជូនសត្វដំរីចេញពីរមណី យដ្ឋានអង្គរ
សំដៅបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរី ផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរ
កម្សាន្តក្នុងរមណីយដ្ឋានអង្គរ ដោយឱ្យពួកវាទៅរស់នៅក្នុងព្រៃបែបធម្ម ជាតិ ដែលនេះ គឺជាវិថីជីវិតមួយថ្មី
របស់ពួកវា ហើយទីតាំងគឺស្ថិតនៅភូមិបុស្សធំ ឃុំខ្នារ ពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្ទៃដីចំនួន
២១៥ហិកតា ក្នុងនោះផ្ទៃដីរបស់ក្រុម ហ៊ុនចំនួន ១៥ហិកតា និងផ្ទៃដីព្រៃសហគមន៍របស់រដ្ឋចំនួន ២០០ហិកតា។
លោកបានបន្តថា៖ បច្ចុប្បន្ននេះ ក្រុម ហ៊ុន Kulen Elephant Forest មានសត្វដំរីចំនួន ១៣ក្បាល
ដែលមានអាយុចាប់ពី៣០ឆ្នាំ ទៅជាង៦០ឆ្នាំ មានឈ្មោល២ ញី១១ ហើយបាន រស់នៅតាមបែបធម្មជាតិ
របស់ពួកវាដោយមិនចាំបាច់ដឹកភ្ញៀវទេសចរដូចពីមុន នោះទេ។
លោកបន្តថា៖ ការមករស់នៅក្នុងព្រៃរបស់សត្វដំរីទាំងនេះ គឺនៅតែផ្តល់នូវភាពទាក់ ទាញភ្ញៀវទេសចរ
ហើយភ្ញៀវទេសចរ នឹងបានឃើញនូវអ្វីដែលជាភាពជាក់ស្តែង នៃការរស់ នៅដោយសេរីភាព
បែបធម្មជាតិរបស់ដំរី ជាពិសេសវាចេះស្រលាញ់គ្នា ចេះប្រច័ណ្ឌគ្នាដូច មនុស្សដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ
ពុំមានភ្ញៀវទេសចរអន្តរជាតិទៅទស្សនាសត្វដំរីទាំងនេះទេ ដោយសារតែបរិបទកូវីដ-១៩
ទើបពុំសូវមានភ្ញៀវទេសចរចេញដើរកម្សាន្ត។ លោក David Jaya Piot បានបញ្ជាក់ថា
កាលពីមករស់នៅកន្លែងថ្មីនេះ ដំបូងយើង មានសត្វដំរីចំនួន១៤ក្បាល តែវាបានស្លាប់អស់១ក្បាល
ដោយសារតែវាមានវ័យចំណាស់ រហូតដល់ជាង៧៥ឆ្នាំហើយ
ដើម្បីឱ្យចំនួនសត្វដំរីមានចំនួនកើនឡើងវិញ។លោកក៏មានបំណង ធ្វើការបង្កាត់ពូជសត្វដំរីដែរ។
ប៉ុន្តែដោយសារតែវិបត្តិកូវីដ-១៩បានធ្វើឱ្យអ្នកជំនាញបរទេសមិនអាចមកបាន និងខ្វះសម្ភារបច្ចេកទេសផងនោះ
បានធ្វើឱ្យគម្រោង នេះត្រូវបានពន្យារ ពេលមួយរយៈ សិន ៕.សំរិត