ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកងបើកកិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្ដិទី៣ផ្ដោតសំខាន់ពីការអនុវត្តន៍ការងារប្រចាំខែ

159

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង  លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក~លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ លោកអធិការរងនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ យុទ្ធភូមិភាគខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ពន្ធ័ជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកងនាព្រឹកមិញនេះមានរបៀបវារៈកិច្ចប្រជុំដូចខាងក្រោម៖
ទី១ .ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។
ទី២ .ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២០ ស្ដីពីការអនុវត្ដការងាររដ្ឋបាលខណ្ឌបឹងកេងកង។ហើយសមាជិកក្រុមប្រឹក្សាខណ្ឌដែលបានចូលរួមប្រជុំនាពេលនោះពួកគាត់បានលើកដៃឯកភាពព្រមៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង