ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់ទៅឆក់ត្រី បែរជាឆក់ខ្លួនឯង​ស្លាប់​ភ្លាមៗក្នុងទឹក

77

 

​ខេត្តមណ្ឌលគិរី​៖​ជនរងគ្រោះ នាំ​កូនៗ ចេញទៅ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ បែរជា​ឆក់​ស្លាប់​ភ្លាមៗ​ដោយសារ​ដុំ​ឆក់​ត្រី​។ បុរស​ខាងលើ​មាន ឈ្មោះ សៅ និ​ច ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ កសិករ និង​ប្រពន្ធ​ឈ្មោះ យុ ហូ​វ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ កសិករ ជនជាតិ​ព្នង រស់នៅ​ភូមិ​ក្មូ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

 

​ត្រូវបាន​ដុំ​ឆក់​ត្រី ឆក់​ស្លាប់​ភ្លាមៗ ខណៈដែល​ជនរងគ្រោះ នាំ​កូនៗ ចេញទៅ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​ផ្លាស់ ស្រែ​អ៊ុយ ស្ថិតនៅ​ភូមិ​ក្មូ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នេះ​បើ​យោងតាម​ការបំភ្លឺ​របស់​ប្រពន្ធ ជនរងគ្រោះ​។​

 

​ការនេសាទ​ត្រី ដោយ​ប្រើ​ឧ​បករ​ខុសច្បាប់ ដូចជា ឧបករណ៍​ឆក់​ត្រី ជាដើម គឺ​ខុស​ទៅនឹង​ច្បាប់​ស្ដីពី​ជលផល និង​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ដូចដែល​បានឃើញ​នេះ​ស្រាប់​៕​

អត្ថបទដែលជាប់ទាក់ទង