ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្តិទី៣
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២០ ម៉ោង ៨.០០ នាទី ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ក្រោមអធិបតីភាព លោកអ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ លោក អ៊ាង ស៉ីផាន លោក សេង គួនណូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោកអធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ,លោកនាយក នាយករងរដ្ឋបាលខណ្ឌ កងកំលាំង ការិយាល័យ១០ និងអង្គភាព១ លោកចៅសង្កាត់ទាំង៨ សរុបចំនួន ៥៧នាក់ ។
របៀបវារៈអង្គប្រជុំមានចំនួន០៨៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ។
២- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌ។
៤-ពិនិត្យនិងអនុមត័លើសេចក្តីព្រាងគម្រោងថវិកាកែតម្រូវ ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌច្បារអំពៅ។
៥-ពិនិត្យនិងអនុមត័លើសេចក្តីព្រាងសេចក្តីសំរេចស្តីអំពីការបង្កើតក្រុមកសាងផែនការអភិវឌ្ឍន៍និងកម្មវិធី
វិនិយោគ៣ឆ្នាំរំកិលរបស់ រដ្ឋបាលខណ្ឌច្បារអំពៅ។
៦-ពិនិត្យនិងអនុមត័ សេចក្តីព្រាង សេចក្តីសំរេចតែងតាំង អ្នកជំនួយបច្ចេកទេសប្រចាំខណ្ឌច្បារអំពៅ។
៧- ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌច្បារអំពៅ សំរាប់ ខែវិច្ឆិកា ឆ្នាំ២០២០ ។
៨-បញ្ហាផ្សេងៗ៕