ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន អំពាវនាវអ្នកមានអាវុធកែច្នៃឱ្យយកមកប្រគល់ជូនអាជ្ញាធរនិងទទួលបានការលើកទឹកចិត្ត

124

ខេត្តស្ទឹងត្រែង ក្នុងពិធីដុតកំទេចចោលអាវុធកែច្នៃខ្សែអន្ទាក់ឧបករណ៍ឆក់ត្រីនិងអួនជាឧបករណ៍នេសាទហាមឃាត់   នៅស្នាក់ការដែនឧទ្យានជាតិវរៈជ័យ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២៦វិច្ឆិកាលោក ផៃប៊ុនឈឿនរដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន  និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖បងប្អូនអ្នកមាន

អាវុធកែច្នៃសូម យកមកប្រគល់ជូនអាជ្ញាធរនិងទទួលបានការលើកទឹកចិត្តជា(អង្ករ១០០គីឡូក្រាម)ចំពោះអាវុធច្នៃមួយដើម។

    លោក មានប្រសាសន៍ទៀតថា៖អាជ្ញាធរនៅតាមមូលដ្ឋានក្នុងខេត្តត្រូវទទួលយកបើមានបងប្អូនយកមកប្រគល់និងចុះឈ្មោះឱ្យបានត្រឹមត្រូវដើម្បីយើងជួនរង្វាន់លើកទឹកចិត្តដល់គាត់  នូវអង្ករ១០០គីឡូក្រាម ហើយនិតិវិធីនេះយើងអនុវត្តចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០។

        លោកណយ ខុង មេឃុំព្រែកមាសបានគាំទ្រចំពោះយន្តការនេះ ហើយក្នុងនាមអាជ្ញាធរលោកនិងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋយើងបន្ថែមដើម្បីចូលរួមការ   ការពារធនធានសម្បត្តិធម្មជាតិទាំងអស់គ្នា ជាពិសេសយើងបញ្ឈប់ការបរបាញ់សត្វព្រៃ និងសត្វស្លាបដែលយើងកំពុងនាំគ្នាអភិរក្សនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងយើងនេះ។

     សូមបញ្ចាក់ថា៖សកម្មភាពដុតបំផ្លាញ ឧបករណ៍ហាមឃាត់នេះរួមមានអាវុធកែច្នៃ ៩៧ដើម ខ្សែអន្ទាក់ . ៥០០ខ្សែក្បាលឆក់ ១០គ្រឿង មងដាក់សត្វ ១២៧ត្បូង មានប្រវែង . ៣៥០ម៉ែត្រ ផងដែរហើយឧបករណ៍ដែលត្រូបបំផ្លាញនេះគឺបានមកពីមន្ត្រីជំនាញផ្នែកបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធដកហូតបាននៅក្នុងភូមិសាស្ត្រ  ស្រុកសៀមប៉ាង ពីជនខិលខួចក្នុងរយៈពេល៥ឆ្នាំមកហើយ៕

 

អត្ថបទដែលជាប់ទាក់ទង