ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសស្រុកកៀនស្វាយ ដឹកនាំកម្លាំងចុះល្បាត ពួនស្ទាក់ក្នុងមូលដ្ឋានពង្រឹងការងារសន្តិសុខ ,សណ្ដាប់ធ្នាប់ជូនប្រជាជននាថ្ងៃចុងសប្ដាហ៍

91

កណ្ដាល៖ជានិច្ចកាលនាថ្ងៃចុងសប្ដាហ៍និមួយៗជារៀងរាល់ខែលោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយ បានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់នៅក្នុងភូមិសាស្រ្តស្រុកកៀនស្វាយខេត្តកណ្ដាលដែលមាន៨ឃុំទាំងយប់ទាំងថ្ងៃដើម្បីពង្រឹងលើការងារសន្តិសុខ ,សុវត្ថិភាព ,សណ្ដាប់ធ្នាប់អោយបានល្អប្រសើរស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានលើកឡើងដោយសង្កត់ធ្ងន់ថា៖ជានិច្ចកាលអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយតែងតែបើកកិច្ចប្រជុំគឺផ្ដោតសំខាន់ទៅលើការងាររក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ បញ្ហាចុះបង្រ្កាប់ក្រុមសង្គមងងិតនិងករណីគ្រឿងញៀនអោយដល់ឫសគល់និងដាក់គោលដៅក្នុងមូលដ្ឋានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ និង ត្រួតពិនិត្យអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោក វាស់ជាតិអាកុល និង ចុះល្បាតពួនស្ទាក់នៅគ្រប់ច្រកល្ហកក្នុងមូលដ្ឋានដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព ដោយរក្សាភាពសុខសាន្តជូនដល់បងប្អូនប្រជាជនរស់នៅប្រកបដោយភាពកក់ក្ដៅហើយការងារនេះក្នុងនាមអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយបន្តធ្វើជាប្រចាំទាំងយប់ទាំងថ្ងៃអោយដូចភ្លៀងរលឹមជាពិសេសនាថ្ងៃចុងសប្ដាហ៍ពោលគឺថ្ងៃសៅរ៍អាទិត្យគឺជាថ្ងៃមន្រ្តីរាជការនិងបុគ្គលឹក ,កម្មករ, កម្មការិនីនៅតាមបណ្ដារោងចក្រសហគ្រាស,ក្រុមហ៊ុនឯកជននានាដោយពួកគាត់ឈប់សម្រាកពីការងារត្រូវដើរលេងកម្សាន្តនៅកន្លែងកម្សាន្តនានាជាលក្ខណះក្រុមក្រួសារឬដើរផ្សារ។ល។

តែក្នុងនាមកម្លាំងសមត្ថកិច្ចប៉ូលិសមូលដ្ឋានមិនបានឈប់សម្រាកនោះទេដោយបន្តការងារចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដោយទប់ស្កាត់រាល់បទល្មើលរក្សាការពារសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាជនបានល្អប្រសើរតួយ៉ាងដូចនៅថ្ងៃចុងសប្ដាហ៍នេះជាដើម។

លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាតួរយ៉ាងដូចនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ និង កម្លាំងនៅតាមបណ្ដាប៉ុស្ដិ៍ទាំង៨ប៉ុស្ដិ៍ដោយបញ្ចេញកម្លាំងទាំងអស់គឺចុះល្បាតទាំងយប់ទាំងថ្ងៃនៅតាមដងផ្លូវសំខាន់ៗពោលគឺនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងមូលដ្ឋានស្រុកកៀនស្វាយនិងផ្លូវលេខ១១០ព្រុំប្រទល់រវាងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅនិងភូមិឫស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាលព្រមទាំងតាមដងផ្លូវនានានៅក្នុងមូលដ្ឋានតាមបណ្ដាភូមិឃុំនិមួយៗដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និង រៀបចំសណ្ដាប់ធ្នាប់សាធារណះពិសេសនៅកន្លែងអាជីវករលក់ដូរអីវ៉ាន់និងតាមទីកន្លែងប្រជាជនដាក់លក់ដូរគ្រឿងបរិភោគ ឧបភោគនៅតាមចិញ្ចើមផ្លូវនាមុខផ្ទះពួកគាត់និមួយៗនាទីប្រជុំជននៅជិតសាលាស្រុកនិងអធិការព្រមទាំងនៅតាមបណ្ដាមុខរោងចក្រផងដែរដោយលៃលកធ្វើយ៉ាងអោយបានល្អប្រសើរជូនដល់បងប្អូនប្រជាជនពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្តស្រុកកៀនស្វាយដោយចេញ ចូលមករាជធានីភ្នំពេញនិងមកផ្សារគគីរ,ផ្សារក្រមួននានានិងទៅដើរលេងកម្សាន្តតំបន់ទេសចរណ៍វត្តកៀនស្វាយក្រៅនិងកន្លែងផ្សេងៗជាច្រើនឯទៀតផងដែរ។ល។

លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានលើកឡើងអោយដឹងទៀតថាកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយទាំងអស់ក្រោមការដឹកនាំដោយរូបខ្ញុំផ្ទាល់គឺព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយដោយបានជំរុញទៅដល់កម្លាំងសមត្ថកិច្ចទាំងអស់ដោយបង្កើនការងារ ,ការពារសន្តិសុខ ,សុវត្ថិភាព សណ្ដាប់ធ្នាប់ទ្វេរដងពិសេសនាថ្ងៃចុងសប្ដាហ៍និមួយៗដើម្បីជួយសម្របសម្រួលដល់បងប្អូនប្រជាជនពេលពួកគាត់ធ្វើដំណើរទៅលេងកម្សាន្តតាមខេត្តនាស្រុកកំណើតពួកគាត់និងពេលត្រឡប់មកពីបណ្ដាខេត្តនានាវិញសំដៅចូលមករាជធានីភ្នំពេញដោយឆ្លងកាត់មូលដ្ឋានស្រុកកៀនស្វាយមកបម្រើការងារនៅភ្នំពេញ។

ដូចនេះសូមអោយកម្លាំងសមត្ថកិច្ចប៉ូលិសទាំងអស់ពិសេសលោកអធិការរងតាមផែនផ្នែកនិមួយៗនិងលោកប្រធានផ្នែក អនុផ្នែក លោកមេប៉ុស្ដិ៍ និង អនុប៉ុស្ដិ៍នៅតាមបណ្ដាប៉ុស្ដិ៍និមួយៗត្រូវតែពង្រឹងលើការងារតាមតួនាទីភារៈកិច្ចរបស់ខ្លួនដែលបានប្រជុំប្រចាំខែនិមួយៗដោយបានបែងចែកដាក់ផែនការរួចហើយនោះ៕

អត្ថបទដែលជាប់ទាក់ទង