ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចដាក់គោល ដៅពិនិត្យអ្នកបើកបរនិងព្រូរថយន្ត១៦០នាក់រកឃើញអ្នកផ្ទុកសារធាតុញៀន៩នាក់

102

ភ្នំពេញ៖ក្នុងគោលបំណងចូលរួមចំណែកពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតករនៅលើដងផ្លូវ បង្កឲ្យខូចខាតទ្រព្យសម្បត្ដិ អាយុជីវិតមនុស្ស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូលបានត្រួតពិនិត្យអ្នកបើកបរ និងព្រូរថយន្តចំនួន ១៦០នាក់ ក្នុងនោះធ្វើតេស្តិ៍ទឹកនោមរកសារជាតិញៀនរកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន ៩នាក់។ បច្ចុប្បន្នក្រុមការងារបានបញ្ជូនអ្នកបររថយន្តដែលមានផ្ទុកសារជាតិញៀនខាងលើ និងវត្ថុតាងទៅអធិការដ្ឋាន នគរបាលខណ្ឌកំបូល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

មន្ត្រីសាលាខណ្ឌបានឱ្យដឹងថា៖លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានបែងចែក មន្ត្រីសាលាខណ្ឌ ដឹកនាំដោយលោក ទ្រី ណារ៉េត និងលោក គន់ ចាន់សុភារី នាយករងរដ្ឋបាល ដោយមានការចូលរួមសហការពី មន្រ្តីនគរបាលអធិការដ្ឋាននគរបាលខណ្ឌ មន្ត្រីមូលដ្ឋានកងរាជអាវុធខណ្ឌ ព្រមទាំងមន្ត្រីសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអ្នកបើកបររថយន្តដឹកដី និងព្រូ ដើម្បីធ្វើតេស្តិ៍ទឹកនោមរកសារជាតិញៀន ដោយបែងបែងចែកជា ២ក្រុមដូចខាងក្រោម៖ក្រុមទី១: គោលដៅផ្លូវលេខ ៤២ ចំនុចភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត នាយករងរដ្ឋបាលខណ្ឌ។ក្រុមទី២: គោលដៅ ផ្លូវលេខ៤២ ចំនុចភូមិអំពិល សង្កាត់កំបូល  ដឹកនាំដោយ លោក គន់ ចាន់សុភារី នាយករងរដ្ឋបាលខណ្ឌ៕

 

អត្ថបទដែលជាប់ទាក់ទង