ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី សម្រេចបិទ ការធ្វើចរាចរផ្លូវលេខ ៦១៤ ចាប់ពីផ្លូវលេខ ២៨៧ ដល់ផ្លូវលេខ ៦០៨ ក្នុងរយៈពេល១ខែចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី២៨ខែធ្នូ

416

ភ្នំពេញ៖ ដើម្បីអោយការដ្ឋានដាក់បណ្តាញលូផ្លូវលេខ ២៨៧ នឹងដាក់លូឆ្លងកាត់ផ្លូវប្រសព្វជាមួយនឹងផ្លូវលេខន៦១៤ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកទទួលបានជោគជ័យ ដោយគ្មានការរំខាន អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទការធ្វើចរាចរជាបណ្តោះអាសន្ននៅផ្លូវលេខ ៦១៤ ចាប់ពីផ្លូវលេខ ២៨៧ ដល់ផ្លូវលេខ ៦០៨ ហើយការបិទផ្លូវធ្វើចរាចរនេះនឹងធ្វើឡើងក្នុងរយៈពេល ១ខែ ចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០ ។ ដោយហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ ។
មន្រ្តីរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ខណៈនេះគឺក្រុមការងាររបស់ចៃការជប៉ុន បាននឹងកំពុងដំណើរការ ការដ្ឋានដាក់បណ្តាញលូផ្លូវលេខ ២៨៧ នឹងដាក់លូឆ្លងកាត់ផ្លូវប្រសព្វជាមួយនឹងផ្លូវលេខន៦១៤ ក្នុងខណ្ឌទួលគោក ហើយដោយសារផ្លូវលេខ ២៨៧ មានទទឹងផ្លូវតូចចង្អៀត ការដ្ឋានបានសំរេចបិទការធ្វើចរាចរជាបណ្តោះអាសន្ននៅផ្លូវលេខ ៦១៤ ចាប់ពីផ្លូវលេខ ២៨៧ ដល់ផ្លូវលេខ ៦០៨ មានរយៈពេល ១ខែ ដោយចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០ ។
គួរបញ្ជាក់ថា៖ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។ គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ។ ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង