ឡាន Ford Raptor ស៊េរីទំនើប ជ្រុលចង្កូតទៅបុកឡានមួយគ្រឿង និងហោះឡើងរង្វង់មូល ប៉េងហួត បឹងស្នោ ដឺស្ដារ
ភ្នំពេញ ៖ មានសេចក្ដីរាយការណ៍មកថា ដោយមានឡាន Ford Raptor ស៊េរីទំនើប ១គ្រឿងបើកសំដៅចូលទៅក្នុងបុរី យ៉ាងលឿន ដូចហោះដោយមិនប្រុងប្រយ័ត្ន រួចក៏ជ្រុលចង្កូតទៅបុកចំឡានមួយគ្រឿងម៉ាក់Hyundai SantaFe ខ្ទេចយ៉ាងដំណំ ផងដែរ ហើយ Raptor មិនទាន់អស់ល្បឿន ក៏បន្តទៅបុកឡើងជាប់និងរង្វង់មូលដឺស្ដារ ផ្លាទីនីម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។តែនៅក្នុងហេតុការណ៍ដ៏អាក្រក់នេះគឺមិនបណ្ដាលឲ្យរបួសមនុស្សឡើយពោលគឺ គ្រាន់តែមានការឈ្លោះប្រកែកគ្នា បង្កអោយមានការភ្ញាក់ផ្អើលក្រុមសន្តិសុខបុរីប៉េងហួត ហើយធ្វើការសម្រសសម្រួលមិនត្រូវ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ូលិស ដោយចុះមកអន្តរាគមន៍ និងមកមើលដល់កន្លែងកើតហេតុផងដែរ ។
ករណីនេះកើតឡើងកាលពីម៉ោង០០និង១៥នាទីនាកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចរង្វង់មូល មុខខ្លោងទ្វារចូលគម្រោង ដឺស្ដារផ្លាទីនីម ក្នុងបរិវេណបុរីប៉េងហួត (បឹងស្នោ) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សេចក្ដីរាយការណ៍បន្តទៀតថា ក្រោយពេលកើតហេតុ ឡានទាំង២គ្រឿង គឺត្រូវបានក្រុមសមត្ថកិច្ចប៉ូលិសជំនាញ ចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា និងសងការខូចខាត ទ្រព្យសម្បត្តិឯកជនរបស់បុរីប៉េងហួត៕