កម្លាំងចម្រុះគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌជ្រោយចង្វារចុះផ្សព្វផ្សាយចែកសេចក្តីណែនាំអាជីវកម្មសណ្ឋាគារ ខារ៉ាអូខេ ភោជនីយដ្ឋានក្នុងមូលដ្ឋានខណ្ឌ
ភ្នំពេញ៖ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយគណៈអភិបាលខណ្ឌ សហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញកាលពីយប់ថ្ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះចែកសេចក្តីណែនាំលេខ ០០៩/២០ សណន ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ តាមទីតាំងអាជីវកម្មសណ្ឋាគារ ខារ៉ាអូខេ ភោជនីយដ្ឋាន ។ល។ រួមទាំងផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ក្នុងប្រតិប័ត្តការនោះក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំងខាងលើឱ្យចូលចូលរួមគោរពអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕