ព្រឹត្តិការណ៍ហែលទឹក ចំនួន២ត្រូវបានពន្យារ
ភ្នំពេញ៖សហព័ន្ធខ្មែកីឡាហែលទឹកសម្រេចពន្យារពេលប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំចំនួន២ដោយសារតែកូនវីដ ១៩បានរីករាលដាលម្ដងទៀតនៅក្នុងប្រទេសកម្ពុជា ។
សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសធ្វើការពន្យាពេលប្រកួតដណ្តើម “ពានរង្វាន់កីឡាហែលទឹកតេជោសែន” លើកទី៦ និង “ជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២០ដែលនឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នៅ មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ។
ផ្អែកតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ការប្រកួតដណ្តើមពានរង្វាន់កីឡាហែលទឹកតេជោសែន” លើកទី៦ និង “ជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែមថុន” លើកទី៤ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នៅ មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាមនឹងត្រូវពន្យាពេលការប្រកួតបណ្តោះអាសន្នដើម្បីជាការបង្ការការពារនិងជួយទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ Covid-19 ដែលនៅតែបន្តរីករាលដាលពាសពេញពិភពលោក និងយោងតាម ការឃើញនូវករណីជំងឺកូវីដ Covid-19ថ្មី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
កាលបរិច្ឆេទនៃការប្រកួតថ្មី សហព័ន្ធខ្មែរកីឡាហែលទឹក នឹងជម្រាបជូនដំណឹងនាពេលក្រោយ តែនៅមិនទាន់ដឹងថានឹងធ្វើការប្រកួតនៅពេលណានោះឡើយ ៕