អភិបាលខណ្ឌបឹងកេងកង ស្នើដល់បងប្អូនប្រជាជន និងមន្រ្តី នៅសាលាខណ្ឌ. សង្កាត់. ផ្សារ ធ្វើអនាម័យពាក់ម៉ាស លាងដៃដោយទឹកអាកុលជាប្រចាំ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះ នៅសាលាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំ និងយកចិត្តទុក្ខដាក់ដោយផ្ទាល់ពីសំណាក់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍។
ជាមួយគ្នានេះនៅទីស្នាក់ការរដ្ឋបាលខណ្ឌបឹងកេងកង រួមមាន គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងមន្ត្រីរាជការទាំងអស់ បាននិងកំពុងចាត់ចែងវិធានការបង្ការ ទប់ស្កាត់ ដោយតម្រូវអោយមន្ត្រីក្នុងខណ្ឌទាំងអស់ ធ្វើការវាស់កម្ដៅ បាញ់អាកុលលាងដៃ និងពាក់ម៉ាស់ ការពារដើម្បីរង់ចាំទទួល ការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវាផ្សេងៗ ឬអញ្ជើញមកជួបពិភាក្សាពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ នៅរដ្ឋបាលខណ្ឌបឹងកេងកង។
ដូចនេះជាការសំណូមពររបស់រដ្ឋបាលខណ្ឌបឹងកេងកង ដោយសូមស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងមន្រ្តីនៅសាលាខណ្ឌ.សាលាសង្កាត់ទាំង០៧ និងតាមផ្សារលក់ដូរអីវ៉ាន់មេត្តាចូលរួមថែរក្សាអនាម័យ ខ្លួនប្រាណអោយបានស្អាតត្រឹមត្រូវដោយប្រើអាល់ទឹកអាកុលឬ ជែល និងពាក់ម៉ាស់ការពារអោយបានត្រឹមត្រូវ និងជាប្រចាំ ហើយត្រូវរក្សាគម្លាតយ៉ាងតិច១.៥០ម៉ែត្រពីគ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕