អ្នកភូមិសេកយំ ឃុំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៦នាក់មានជម្ងឺកូវីដ-១៩ និងអ្នកប៉ះពាល់ផ្ទាល់និងប្រយោល អាជ្ញាធរបានចាត់វិធានសុខាភិបាលហើយ
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅ ភូមិសេកយំ ឃុំ ស្រុកព្រៃឈរ ខេត្តកំពង់ចាមចំនួន ៦នាក់ពិតជាមានជម្ងឺកូវីដ–១៩ ហើយចំពោះអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ត្រូវបានអាជ្ញាធរខេត្តបានចាត់វិធានសុខាភិបាលអស់ហើយ ។
នេះបើយោងតាមលិខិតរបស់អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមគោរពរាយការណ៍ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលសារលិខិតនេះមានន័យថា ខ្ញុំបាទ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមគោរពរាយការណ៍ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី មេត្តាជ្រាបស្តីពីករណីព្រឹត្តិការសហគមន៍ ២៨វិច្ឆិកា:
នៅព្រឹកថ្ងៃនេះរដ្ឋបាលខេត្តបានពិនិត្យឃេីញ មានក្រុមគ្រួសាររបស់អ្នកបេីករថយន្តរបស់លោកឧត្តមសេនីយ៍ ឆែម សាវុធ ចំនួន៦នាក់ មកលេងផ្ទះឈ្មោះ កែវ សន ក្រុមប្រឹក្សាឃុំព្រៃឈរ នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។ បច្ចុប្បន្នអ្នកទាំង៦នេះ មានផ្ទុកជំងឺកូវីត១៩ទាំងអស់ ដូចមានឈ្មោះខាងក្រោម:
1/ សារុំ ដេវីដ ភេទប្រុសអាយុ២៣ឆ្នាំ
2/សាយ កេសរ ៣០ឆ្នាំ ស្រី
3/សាយ ពិសី ៣៨ឆ្នាំ ស្រី
4/សាយ រតនៈ ៧ខែ ប្រុស
5/អេង សុផាត ៣៤ឆ្នាំ
6/កែវ សុភណ្ឌ័ ៤៥ឆ្នាំ ស្រី។
លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ
២០២០ ក្រុមគាត់ត្រឡប់ទៅភ្នំពេញ
វិញ។
- អ្នកដែលប៉ះពាល់ផ្ទាល់មានហានិ
ភយ័ខ្ពស់ចំនួន ៨នាក់ឈ្មោះ
1/កែវ សន អាយុ៧០ឆ្នាំ ប្រុស
2/យ៉ាម គីម អាយុ ៧១ឆ្នាំ ស្រី
3/ធឹម ម៉ាដូណា អាយុ ៣៨ឆ្នាំ ប្រុស
4/តិ សុភក្រ័ អាយុ ២៥ឆ្នាំ ស្រី
5/ពិន ពិសិដ្ឋ អាយុ ២៤ឆ្នាំ ប្រុស
6/កែវ សុផា អាយុ ២៨ឆ្នាំ ស្រី
7/ធា ចាន់ណាផា អាយុ ៤ខែ ប្រុស
8/គន្ធា អាយុ ២៣ខែ ស្រី។
- ក្រុមឆ្លើយតបបន្ទាន់របស់ខេត្តបានយកសំណាកទាំង៨នាក់នេះបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រួចហើយ។ ដោយអ្នកទាំង៨នាក់នេះ មានហានិភយ័ខ្ពស់ រដ្ឋបាលខេត្តបានបញ្ជូនពួកគាត់មកធ្វើចត្តាឡឺសក័កម្រឹត២នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។
- ចំពោះអ្នកប៉ះពាល់ដោយប្រយោលមកដល់ពេលនេះយើងរកឃើញមានចំនួន ១៩នាក់បានដាក់អោយធ្វើចត្តាឡឺសក័នៅផ្ទះរយៈពេល១៤ថ្ងៃនិងតាមដានសុខភាពរាល់ថ្ងៃ ។ ក្រុមការងារឆ្លើយតបបន្ទាន់នឹងខិតខំបន្តរកអ្នកដែលប៉ះពាល់ដោយប្រយោល
បន្តទៀត។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ៕