ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីមេឃុំឈើទាល ស្នើដល់បងប្អូនប្រជាជននិងមន្រ្តី នៅសាលាឃុំធ្វើអនាម័យពាក់ម៉ាស.លាងដៃដោយទឹកអាកុលជាប្រចាំ

426

កណ្ដាល៖នៅពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះនៅសាលាឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលក្រុមការងារថ្នាក់ភូមិ.ឃុំបាន ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធឧគ្ឃោសនៈស័ព្ទនៅក្នុងមូលដ្ឋាន ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាការណែនាំ និងយកចិត្តទុក្ខដាក់ដោយផ្ទាល់ពីសំណាក់លោកស្រីអ៊ុក សឿន មេឃុំឈើទាលនិងសហការី ក្នុងការបង្ការ ទប់ស្កាត់នៃការរីករាលដាលនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍។

ក្រុមប្រឹក្សាឃុំ លោកស្រីមេឃុំ,មេភូមិ និងមន្ត្រីរាជការទាំងអស់ បាននិងកំពុងចាត់ចែងវិធានការបង្ការ ទប់ស្កាត់ ដោយតម្រូវអោយមន្ត្រីបម្រើការងារនៅសាលាឃុំទាំងអស់ត្រូវធ្វើការវាស់កម្ដៅ បាញ់អាកុលលាងដៃ ឬជែលនិងពាក់ម៉ាស់ ការពារដើម្បីរង់ចាំទទួល ការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋនៅពេលពួកគាត់មកទទួលសេវាផ្សេងៗ ឬអញ្ជើញមកជួបពិភាក្សាពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ នៅសាលាឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ដូចនេះជាការសំណូមពររបស់លោកស្រីមេឃុំឈើទាលអ៊ុក សឿន សូមស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់និងមន្រ្តី នៅសាលាឃុំ និងតាមបណ្ដាភូមិ មេត្តាចូលរួមថែរក្សាអនាម័យ ខ្លួនប្រាណអោយបានស្អាតត្រឹមត្រូវ ដោយប្រើទឹកអាកុលឬ ជែល និងពាក់ម៉ាសការពារ អោយបានត្រឹមត្រូវ ជាប្រចាំ ហើយត្រូវរក្សាគម្លាតយ៉ាងតិច១.៥០ម៉ែត្រពីគ្នា ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង