ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម ជូនដំណឹងរីករាយថា ប្រជាពលរដ្ឋទាំង៨នាក់ ដែលធ្វើតេសលើកទី១លទ្ធផលអវិជ្ជមានទាំងអស់

115

 

កំពង់ចាម៖នៅយប់ថ្ងៃទី២ធ្នូនេះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានផ្ដល់ដំណឹងរីករាយជូនប្រជាពលរដ្ឋទាំងអស់ថា៖ដោយយោងតាមលទ្ធផលពីវិទ្យាស្ថានជាតិប៉ាស្ទ័ រ ការពិនិត្យលេីសំណាកប្រជាពលរដ្ឋដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅស្រុកចំការលេី ព្រៃឈរ ក្រុងកំពង់ចាម និងស្រុកជេីងព្រៃដែលពាក់ព័ន្ធដោយប្រយោល និងប្រជាពលរដ្ឋនៅស្រុកព្រៃឈរចំនួន៨នាក់ ដែលពាក់ព័ន្ធដោយផ្ទាល់គឺទទួលលទ្ធផលអវិជ្ជមានទាំងអស់។

លោកអភិបាលខេត្តកំពង់ចាមបានសូមឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន និងការពារខ្លួនគ្រប់ពេលវេលាកុំឱ្យឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍យេីង។

លោកអភិបាលខេត្តបានសូមលេីកដៃជូនពរ ពុកម៉ែ បងប្អូន រួចផុតពីជំងឺរាតត្បាតកូវីដ១៩ និងទទួលបានសេចក្តីសុខ សេចក្តី ចម្រេីនគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង