រថយន្តសង្គ្រោះ បុកគ្នាជាមួយនឹងម៉ូតូសណ្តោងរុឺម៉ក ស្លាប់ម្នាក់ ឯតៃកុងរថយន្តរត់បាត់
ស្រុកកំពង់សិលា៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង រវាងរថយន្តសង្គ្រោះ( ឡានពេទ្យ) ជាមួយនឹងម៉ូតូ សណ្តោងរុឺម៉ក(លក់ផ្កា) មានទិសដៅស្របគ្នា ព្រះសីហនុ-ភ្នំពេញ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦និង២០នាទី ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ១២០.១២១ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
បើតាមរបាយការណ៍របស់នគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា រថយន្តសង្រ្គោះ(ឡានពេទ្យ) ពណ៌ស ផ្លាកលេខ រដ្ឋ ១២-២ ០៩១១ អ្នកបេីកបរបានរត់គេចបាត់ ។ ចំណែកម៉ូតូ ម៉ាក វេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ សណ្តោងរុឺម៉ក(លក់ផ្កា ) បេីកដោយឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង រងរបួសធ្ងន់ បញ្ជូនមកមណ្ឌល សុខភាពតក្កវិទដេីម្បីសង្រ្គោះក៏ដាច់ខ្យល់ស្លាប់តែម្តង ។
ដោយឡែកសាកសពនៅមណ្ឌលសុខភាពភាពតក្កវិទ រង់ចាំក្រុមគ្រូសារមកទទួល ។ បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕