ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វស្លាបជាច្រើនប្រភេទរាប់ម៉ឺនក្បាល ក្នុង តំបន់វាលរហាលកែសអាវៀន ស្រុកព្រះ នេត្រព្រះ ត្រូវបានអភិរក្សយ៉ាងយកចិត្ដទុក្ខ ដាក់បំផុតពីអាជ្ញាធរ

85

បន្ទាយមានជ័យ៖ តំបន់ទេសចរណ៏ វាលរហាលកែសអាវៀន គឺជាតំបន់អភិរក្សពូជត្រីនិងសត្វស្លាបជាច្រើន ប្រភេទ មករស់នៅទីនោះមានក្តីសុខសាន្ត ។ តំបន់អភិរក្សពូជត្រី និងស្លាបជាប្រភេទនៅ រហាលកែសអាវៀន ឭនេះគឺស្ថិត ក្នុងភូមិ សាស្ត្រ ឃុំឈ្នួរ មានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យស្ថិតនៅ ខាងត្បូងវិទ្យាល័យហ៊ុន សែនឈ្នួរ មានជ័យ ប្រហែល ជា៧គីឡូម៉ែត្រជាប់ នឹងព្រំប្រទល់ចំនួន ស្រុក– ក្រុងចំនួន៣ គឺស្រុក ព្រះនេត្រព្រះ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ។

តាមការឲ្យដឹងពីលោកខុង ប៊ុន ជំទប់ទី០១ ឃុំឈ្នួរមានជ័យ បានឲ្យដឹងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះថា៖ តំបន់ទេសចរណ៏ វាលរហាលកែសអាវៀននេះកាល ដើមឡើយជាទំនប់ បិទទឹក នៅសម័យ០៣ ឆ្នាំ៨ខែ និង២០ ថ្ងៃ ដែលសម័យពួលប៉ុលពត បានកែន ប្រជាពលរដ្ឋមកធ្វើទំនប់ ដើម្បីធ្វើអាងស្តុក ទឹកកុំ ឲ្យទឹកហូរចូលស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ ដើម្បីទុកទឹកប្រើប្រាស់នៅ ក្នុងអាង ក្នុងឃុំឈ្នួរ និងឃុំ ព្រះនេត្រព្រះស្ថិតក្នុងស្រុក ព្រះនេត្រព្រះ និងសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ ។

លោកខុង ប៊ុន បានបញ្ជាក់ថា៖តំបន់រវាល រហាលអាវៀននេះ មានទំហំដី ប្រមាណ ជា២៨ហិកតា ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុក ព្រះនេត្រព្រះ។ នារដូវប្រាំងបើចង់មក ទស្សនា ហ្វូងសត្វស្លាបទាំងនេះ គឺអាចធ្វើ ដំណើរ ដោយឡានឬ ម៉ូតូបានប៉ុន្តែបើរដូវវស្សា យើង អាចជិះទូក ប្រហែលជា៣ ទៅ ៤គ.ម ទើបដល់ទីទួលទំនប់ដែលលើក ពី សម័យ ប៉ុលពត ។ ហើយទៅថ្ងៃអានាគត ឬ ក្នុង រយៈពេលដ៏ខ្លីខាងមុខនេះ( ទឹកស្រកចុះ អស់) រដ្ឋបាលឃុំ នឹងបង្កើតតំបន់នេះឲ្យជាតំបន់ ទេសចរណ៍ធម្មជាតិមួយកន្លែងដោយ រៀបចំកន្លែងអង្គុយលេងកន្លែងទស្សនាសត្វ ស្លាប ជាដើម ។

លោកក៏បានបញ្ជាក់ថា ៖ លោកចង់ស្វែង រកអង្គការជាដៃគូដើម្បីអភិវឌ្ឍតំបន់នេះ ដើម្បីរកផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុង សហគមន៍ ។ ចំពោះ ក្រុមហ៊ុនឯកជនមានគេ ទំនាក់ទំនង អភិវឌ្ឍតំបន់នេះដែរ តែអាជ្ញាធរ ឃុំមិនយល់ព្រមព្រោះវាបាត់បង់ផលប្រយោជន៍ ប្រជាពលរដ្ឋ ក្នុងសហគមន៍ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង