ថ្ងៃទី១៧សីហាចាប់ផ្ដើមចេញដំណើរទៅប្រកួតកីឡាអាស៊ីលើកទី១៨ នៅឥណ្ឌូនេស៊ី
ភ្នំពេញ:ការប្រកួតកីឡាអាស៊ីលើកទី១៨ដែលធ្វើនៅប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១៨ដល់ថ្ងៃទី២កញ្ញា ។
សម្រាប់ប្រតិភូកីឡាកម្ពុជាលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់
ឲ្យដឹងថានឹងចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី១៧សីហា ។ នៅសល់តែមួយ ឬ ២ប្រភេទកីឡាតែប៉ុណ្ណោះដែលនឹងចេញទៅក្រោយគេ ។
សម្រាប់ព្រឹត្តិការណ៍នេះក្រសួងអប់រំយុវជន និង កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកភាពគ្នាបញ្ជូនកីឡាចំនួន១៣ប្រភេទទៅចូលរួមដែលសុ្ធតែជាប្រភេទកីឡាមានសក្ដានុពល ។កីឡាទាំង១៣ប្រភេទនោះមានប្រភេទកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង។
ប្រភេទកីឡាមួយចំនួនពុំធ្លាប់បានចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឡើយតែប្រភេទកីឡាទាំងនោះ បានបង្ហាញពីការរីកចម្រើនហេតុនេះ ម្យ៉ាងទៀតការប្រកួតកីឡាអាស៊ីបែបនេះ ការប្រជែងមេដាយវាជារឿងដែលលំបាកបំផុត ។
បើតាមការឲ្យដឹងបន្ថែមនោះថាការប្រកួតនេះគ្រប់ប្រទេស ទាំងអស់ក្នុងទ្វីបអាស៊ីសុទ្ធតែបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនទៅចូលរួម មិនមានប្រទេសណាអវត្តមានឡើយ ៕