ក្បាច់គុនទាំង៦ ដែលអគ្គលេខាធិការអូឡាំពិកចេះ
ភ្នំពេញ៖វាមិនមែនជារឿងចៃដន្យនោះទេ ដែលមនុស្សម្នាក់ចេះក្បាច់គុនយ៉ាងច្បាស់
លាស់ដល់ទៅ៦នោះ ។
លោកវ៉ាត់ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣
បានហាត់និងចេះក្បាច់គុនចំនួន៦ យ៉ាងច្បាស់លាស់នោះ ។
ជាមួយគ្នានោះលោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាលវិស័យកីឡាពីសកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិកទៀតផង ។
ប្រភេទកីឡាដែលលោក វ៉ាត់ ចំរើន ធ្លាប់ហាត់ គឺ កីឡាយូដូ ការ៉ាតតេ ចំបាប់ ហាប់គីដូ ប្រ ដាល់សេរី តេក្វាន់ដូ ITF(International Taekwondo Federation)របស់កូរេខាងជើង។
សម្រាប់កីឡា ចំបាប់លោកបានស្ថិតនៅក្នុងកម្រិតកីឡាករអូឡាំពិកហើយគេនៅចាំ
បានថាសម្រាប់ប្រភេទកីឡាចំបាប់នេះលោកប្រកួតជាផ្លូវការចុងក្រោយនៅឆ្នាំ១៩៩៦គឺប្រកួត
ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងអាត្លង់តាសហរដ្ឋអាមេរិក ។អាចនិយាយបានថាលោក
គឺជាជនជាតិកម្ពុជាដំបូងគេដែលបានចូលរួមប្រកួតកីឡាអូឡាំពិកលើប្រភេទកីឡាចំបាប់ ។
ចំពោះប្រភេទកីឡាការាតេដូវិញលោកហាត់បានទទួលខ្សែក្រវាត់កម្រិត ៧ ដាន់ដែល
នេះជាកម្រិតខ្សែក្រវាត់ដ៏ខ្ពស់មួយ ៕