ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមស្ទាវ​ចេញ​ធ្វើ​សកម្មភាព​លួច ក្នុង​ទីក្រុង​ប៉ោយប៉ែត សមត្ថកិច្ច​នគរបាល​ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ដកហូត​ម៉ូតូ​បាន​៥​គ្រឿង

51

​បន្ទាយមានជ័យ​៖ ក្មេងស្ទាវ​១​ក្រុម​ចេញ​ធ្វើ​សកម្មភាព​លួច​យ៉ាង​កក្រើក ក្នុង​ទីក្រុង​ប៉ោយប៉ែត​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ និង​ដកហូត​ម៉ូតូ​បាន​៥​គ្រឿង កាលពី​រសៀល​ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ​២០២០ នេះ​នៅក្នុង​ប៉ោយប៉ែត​។​

​លោក​សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹងថា យោងតាម​ពាក្យបណ្ដឹង​ជនរងគ្រោះ​ដែល​បាត់​ម៉ូតូ​មាន ឈ្មោះ​គឹម ណាវី ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្រុង​ប៉ោយប៉ែត​បាត់ ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ូ​ម័​រអិច​ព៍ណ​ស​ក្រហម​ស្លាក​លេខ​បន្ទាយមានជ័យ 1T៨៤៥៥ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ ឈ្លោះ របស់​សំ សុជា ភេទ​ប្រុស អាយុ​២៧ ឆ្នា​បាត់​ម៉ូតូ​ហុងដា​ទ្រី​ម​ព័​ណ​ខ្មៅ​ស្លាក​លេខ​បន្ទាយមានជ័យ​១N១៨៨៤ ឈ្មោះ​ហាក់ ឆ័ង​ហ៊ុយ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ បាត់​ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ខ្មៅ បិត​ស្កុ​តព៍​ណ​ទឹក​បិ​ច ។​

​លោក​សៅ សារឿន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ហើយ​និង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង​ផែន​ព្រហ្ម​ទ​និង ជំនាញ​ក្រុង​ប៉ោយប៉ែត លោក​បាន​ដឹកនាំ​កំលាំង​នគរបាល​១​ក្រុម​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​១​រឿន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​២​ឈ្មោះ​ម៉ៅ មករា ហៅ​អា​រា​មីន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ៣​ឈ្មោះ​តឿន ពាង ហៅ​ម៉ឺន ហៅ​រើ​ន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ៤​ឈ្មោះ​កាន រ៉ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​៥​ឈ្មោះ​ហេង ចាន់ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ៦​ឈ្មោះ​វឿ សូ​វៀត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ទាំង​៦​នាក់​មាន​ចោរលួច​ហើយ​មាន​អ្នក​ចាំ​ទទួល​ទិញ និង​យកទៅ​កែឆ្នៃ រស់នៅក្នុង​ប៉ោយប៉ែត​ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចម្រុះ​បាន​ចំនួន​៥​គ្រឿង​។
​តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​៦​នាក់​បាន​ឆ្លើយថា​បក្សពួក​របស់ខ្លួន​បាន​សហការគ្នា​មាន​អ្នកចេញ​លួច មាន​អ្នក​ចាំ​ទទួល​ទិញ​និង​មាន​អ្នក​យកមក​កែឆ្នៃ​យកទៅលក់​។​

​លោក​វរសេនីយ៍ឯក សៅ សារឿន​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ក្រោយពី​បាន​ចម្លើយសារភាព​ហើយ​សង្ស័យ​ទាំង​៦​នាក់​បាន​បញ្ជូនមក​ស្ន​ង​ការ​ហើយ​រៀបចំ​ឯកសារ​បញ្ជូនទៅ​តុលាការ​អនុវត្ត​តាមច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង