អាជ្ញាធរខណ្ឌចំការមន ចុះផ្សព្វផ្សាយបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍នាពេលបច្ចប្បុន្ន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះផ្សព្វផ្សាយអំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញកុំអោយមានការឆ្លងចូលក្នុងសហគមន៍ ដោយបានដង្ហែជាក្បួនធ្វើដំណើរទៅតាមដងមហាវិថី ផ្លូវតូច ធំ នានានៅក្នុងមូលដ្ឋានខណ្ឌចំការមន ក្នុងនោះបានប្រើមធ្យោបាយរួមមាន ឡាន ម៉ូតូកង់បី និងម៉ូតូ ហើយបានចាក់សារអប់រំណែនាំរបស់ក្រសួងសុខាភិបាល និងបានចែកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋផងដែរ៕