ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរថា​ ៖ប្រជាពលរដ្ឋជាអ្នកដើរតួនាទីសំខាន់បំផុត ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ

64

ភ្នំពេញ៖សកម្មភាពមន្ត្រីក្រុមការងាររដ្ឋបាលខណ្ឌសែន សុខ បន្តចុះអប់រំណែនាំ និងចែកម៉ាស. អំណោយរបស់សម្ដេចតេជោហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ផ្សារ ទីប្រជុំជន ពីវិធីបង្ការរការពារជំងឺកូវី-១៩ នៅក្នុងមូលដ្ឋានសង្កាត់ទាំង៦នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។

ក្រុមការងារបានពន្យល់ប្រជាពលរដ្ឋថា៖ជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា ដែលរកឃើញអ្នកឆ្លងជំងឺនេះជាបន្តបន្ទាប់។
ក្នុងនោះក្រុមការងារបានសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាអ្នកដើរតួនាទីសំខាន់បំផុតក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយមេរោគនេះ ដើម្បីខ្លួនយើងផ្ទាល់ គ្រួសារ និងសង្គមជាតិ។ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ សូមពុកម៉ែ បងប្អូន ពាក់ម៉ាស់ជាប្រចាំ រក្សាគម្លាតសង្គម បាញ់អាល់កុលសម្លាប់មេរោគ លាងដៃជាមួយសាប៊ូ ឬជេលឲ្យបានញឹកញាប់ និងចៀសវាងការប្រមូលផ្ដុំ គ្មានការចាំបាច់សូមកុំចេញពីផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង