ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មណ្ឌលកីឡាហែលទឹក ខេត្តបាត់ដំបងនឹងបញ្ចប់ការសាងសង់មុនផែនការកំណត់

60

 ខេត្តបាត់ដំបង៖លោកហែម គិរីអគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកប្រាប់ឲ្យដឹងថាការសាងសង់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបងអាចបញ្ចប់មុនផែនការកំណត់ដោយសារការសាងសង់លឿនលើពីការរំពឹងទុករបស់លោកប្រធានសហព័ន្ធ។

លោកបានបន្តថាតាមផែនការសាងសង់ត្រូវចំណាយពេលរយៈពេល២៤ខែ(២ឆ្នាំ)ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនសាងសង់បានបញ្ជាក់ថា ការសាងសង់អាចបញ្ចប់នៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ កាលនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។

លោកអគ្គលេខាធិការបានបន្តថាជាក់ស្តែងលោកបានចុះទៅពិនិត្យនោះការងារសាងសង់គ្មានបញ្ហាចម្បងឡើយទោះបីមានមេរោគCOVID 19ក៏ដោយក៏ក្រុមហ៊ុនបន្តសាងសងដដែលហើយលោកនៅតែចុះត្រួតពិនិត្យជានិច្ចជាពិសេសនៅពេលបំពាក់សម្ភារៈបរិក្ខារបច្ចេកទេសធ្វើតាមស្តង់ដារអន្តរជាតិ។

លោកគិរីបានប្រាប់ថាសាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹកក្នុងការអភិឌ្ឍន៍និងបណ្តុះបណ្តាលកីឡាករកីឡាការនីឈុតធំនិងថ្នាល់ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តការណ៍កីឡាកីឡាថ្នាក់ខេត្តថ្នាក់ជាតិនិងការប្រកួតកីឡាSEA GAMES 2023 នាពេលខាងមុខនេះ។

សូមបញ្ជាក់ថាមណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងលើផ្ទៃដីទំហំ១១២ម៉ែត្រគុណ៦៥ម៉ែត្រប្រើរយៈពេលសាងសង់២៤ខែ។ក្រុមហ៊ុនសាងសង់ និងសហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងប្រើថវិកាប្រមាណ២,០០០,០០០ដុល្លារអាមេរិកសម្រាប់គម្រោងនេះ។មជ្ឈមណ្ឌល ហែលទឹកនេះសាង សង់ ឡើងតាមស្តង់អន្តរជាតិដែលមាន បណ្តោយ២៥ម៉ែត្រទទឹង២០ ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេងដើម្បីអាចឲ្យកីឡាករ-កីឡាការនីទាំងជាតិ និងអន្តរជាតិក៏ដូចជា មហាជនទូទៅខេត្តបាត់ដំបងធ្វើការហ្វឹកហាត់កីឡាហែលទឹក៕

 

អត្ថបទដែលជាប់ទាក់ទង