ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូកង់៣អាវុធហត្ថភ្នំពេញ១២ គ្រឿងចេញអំពាវនាវអោយប្រជាជនរួមគ្នាបង្ការទប់ស្កាត់វីរុសកូវីដ-១៩

83

ភ្នំពេញ៖ ម៉ូតូកង់៣អាវុធហត្ថភ្នំពេញចេញអំពាវនាវអោយប្រជាជនរួមគ្នាបង្ការទប់ស្កាត់វីរុសកូវីដ១៩ដោយមានការប្រគល់ភារកិច្ចពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយ ឧគ្ឃាសនសព្ទ ធ្វើការចាក់ផ្សាយសេចក្ដីណែនាំ តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ១៩ ចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរាដ្ឋាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង