ពិតជាមានហានិភ័យខ្ពស់ណាស់ បើប្រជាពលរដ្ឋដែលត្រូវធ្វើតេស្ត ពិនិត្យយកសំណាកជម្ងឺកូវីដ-១៩ប្រមូលផ្ដុំគ្នាបែបនេះ
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលត្រូវធ្វើតេស្តជាពិនិត្យយកសំណាកជាលើកទី២ ប្រមាណជាង៣០០០នាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាព្រឹកថ្ងៃទី០៨ធ្នូនេះបានប្រមូលផ្ដុំគ្នានៅខាងមុខរបងមិនមានគម្លាតសុវត្ថិភាពនោះទេ ដែលនេះ គឺពិតជាបានបង្កអោយហានិភ័យខ្ពស់បំផុត បើសិនជាពួកគាត់មានផ្ទុកជម្ងឺកូវីដ–១៩មែននោះ។
ប្រជាពលរដ្ឋដែលឈនៅមុខពហុស្ថានជាតិអូឡាំពិកបានសូមមន្ត្រីសុខាភិបាល អាជ្ញាធរមានវិធានការ ដោយហេតុថា ការឈរជុំគ្នាបែបនេះវានឹងបង្កអោយមានហានិភ័យខ្ពស់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបើតាមសេចក្តីរាយការណ៍ពីខាងក្នុងពហុស្ថានជាតិអូឡាំពិកបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវពិនិត្យ
យកសំណាក់នៅខាងក្នុង ក្រោមការរៀបចំពីក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរ ពួកគាត់បានអង្គុយមានគម្លាតទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលហើយ ដែលគិតថា មិនមានហានិភ័យដូចប្រជាពលរដ្ឋ នៅខាងក្រៅរបងពហុកីឡាដ្ឋានជាតិអូឡាំពិកនោះទេ។
លើករណីនេះ កាលពីម្សិលម៉ិញលោកឃួង ស្រេងអភិបាលរាជធានីបានណែនាំអោយថ្នាក់ដឹងនាំនិងមន្ត្រីដែលសហការជាមួយមន្ត្រីនៃក្រសួងសុខាភិបាល ត្រូវចេះការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងការឆ្លងរាលដាលពីជំងឺកូវីដ–១៩នេះ ដោយយើងមិនដឹងថា ប្រជាពលរដ្ឋជាង៣០០០នាក់ដែលមកពិនិត្យយកសំណាកលើកទី២នេះ ពួកគាត់មានវិជ្ជាមានកូវីដ–១៩ឬយ៉ាងណានោះទេអ្វីដែលសំខាន់ គឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ។
គួរបញ្ជាក់ផងដែរថា ពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវបានក្រសួងសុខាភិបាល សហការជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើសយកទីតាំងនេះ ដើម្បីធ្វើជាកន្លែងពិនិត្យយកសំណាកជាលើកទី២ កាលពីរសៀលថ្ងៃទី០៣ធ្នឆ្នាំ២០២០កន្លងទៅ៕