ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ចែកក្រុមការងារចុះផ្សព្វផ្សាយ ពីការទប់ស្កាត់ឆ្លងជំងឺកូវីដ១៩ និងចែកម៉ាសជូនប្រជាពលរដ្ឋ អាជីវករ និងសាធារណៈជនក្នុងមូលដ្ឋានខណ្ឌកំបូល

107

 

ភ្នំពេញ៖អាជ្ញាធរខណ្ឌកំបូលបន្តអនុវត្តតាមផែនការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀសថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំ និងបែងចែកក្រុមការងារចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងចែកម៉ាសជូនប្រជាពលរដ្ឋ អាជីវករ និងសាធារណៈជនក្នុងមូលដ្ឋានខណ្ឌកំបូលដែលមាន៨ក្រុម ចុះតាមភូមិសង្កាត់ដូចខាងក្រោម៖។

ក្នុងនោះក្រុមទី១ ដឹកនាំដោយ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅភូមិត្រពាំងគល់ ក្រុមទី២នៅផ្លូវបេតុងចូលវត្តស្វាយផ្អែមនិងភូមិព្រៃបឹង ដឹកនាំដោយ លោក ហោ វាសនា អភិបាលរងខណ្ឌ រួមជាមួយន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្រ្តីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាសចំនួន ២,០០០ម៉ាស ។ ក្រុមទី៣នៅផ្សារត្រពាំងគល់ និងភូមិត្រពាំងគល់ ដឹកនាំដោយលោកស្រី ទេព កញ្ចនា និងលោក ម៉ែន សាម៉ាឌី អនុប្រធានការិយាល័យសេ្ឋដកិច្ច និងអភិវឌ្ឍន៍សហគមន៍ រួមជាមួយមន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្រ្តីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស ២,០០០ម៉ាស ។ ក្រុមទី៤ ផ្សារពិភពថ្មីទី១ និងអាជីវករ ប្រជាពលរដ្ឋជុំវិញផ្សារ ដឹកនាំដោយលោក ហ៊ុយ វុទ្ធីរ៉ា អនុប្រធានការិយាល័យសេ្ឋដកិច្ច និងអភិវឌ្ឍន៍សហគមន៍ រួមជាមួយន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្ត្រីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស ២,០០០ម៉ាស ។ក្រុមទី៥៖ អាជីកម្មដ្ឋាន និងប្រជាពលរដ្ឋបុរីពិភពថ្មីជាប់ផ្លូវជាតិលេខ៤ ចាប់ពីច្រកចូលផ្សារខាងកើត ដល់ក្លោងទ្វារវត្តស្ងួនពេជ្រ ដឹកនាំដោយ លោក ម៉ៅ បុប្ផាមករា អនុប្រធានការិយាល័យសេ្ឋដកិច្ច និងអភិវឌ្ឍន៍សហគមន៍ រួមជាមួយន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្រ្តីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស ២,០០០ម៉ាស។

ក្រុមទី៦បុរីសែនមនោរម្យដឹកនាំដោយ លោក លឹម ចាន់ដាវុធ នាយករដ្ឋបាល រួមជាមន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្ត្រីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស ២,០០០ម៉ាស។ក្រុមទី៧ ផ្លូវបេតុងចូលវត្តតាមភេម និងផ្សារក្រមួនភូមិតាកេរ្តិ៍ កំបូល ដឹកនាំដោយ លោក គន់ ចាន់សុភារី នាយករងរដ្ឋបាលខណ្ឌ រួមជាមួយន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្រ្តីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស ២,០០០ម៉ាស។
ក្រុមទី៨ផ្លូវបេតុង ច្រកចូលសាលាខណ្ឌ និងភូមិគល់ ដឹកនាំដោយ លោក ទ្រី ណារ៉េត នាយករងរដ្ឋបាលខណ្ឌ រួមជាមួយន្រ្តីរាជការសាលាខណ្ឌ-សង្កាត់ មន្រ្តីនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចែកម៉ាស២,០០០ម៉ាសសរុបម៉ាសដែលចែកជូនបងប្អូនប្រជាពលរដ្ឋ អាជីករ កម្មករ កម្មការិនី និងសាធារណៈជនសរុបចំនួន ១៤,០០០(ដប់បួនពាន់)ម៉ាស៕

អត្ថបទដែលជាប់ទាក់ទង