លទ្ធផលធ្វើតេស្តលើកទី៣ នៅទីតាំងចំនួន៥ អវិជ្ជមានកូវីដ១៩ទាំងអស់
ភ្នំពេញ៖ ទីតាំងចំនួន៥ ដែលត្រូវបានធ្វើតេស្តលើកទី៣ ដើម្បីរកមេរោគកូវីដ១៩ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងនោះមានផ្ទះសម្តេច ហេង សំរិន និងផ្ទះសម្តេច ស ខេង គឺលទ្ធផលបង្ហាញថាទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ ខណៈដែលទីតាំងដែលនៅសេសសល់ ចំនួន១៣ទៀត មិនទាន់ចេញលទ្ធផលទាំងអស់នៅឡើយ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ទីតាំង៥កន្លែង ដែលចេញលទ្ធផលមុនគេបង្ហាញថាអវិជ្ជមាននេះ រួមមាន៖ ១៖ ផ្ទះសម្តេច ហេង សំរិន សរុប ៤១សំណាក ២៖ ផ្ទះ សម្តេចក្រទ្បាហោម ស ខេង សរុប ២០១ សំណាក ៣៖ រដ្ឋសភា សរុប ១២៥សំណាក ៤៖ ក្រុមការងារ លោក ហ៊ុន មានី សរុប ៩សំណាក ៥៖ ក្រុមពីទ្បុត និងបច្ចេកទេស និងអង្គរក្ស សម្ដេចតេជោសរុប ៤២សំណាក។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានយកសំណាកលើកទី៣ ដើម្បីទៅធ្វើតេស្តទៅលើអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួនសរុបចំនួន១៨ ក្នុងនោះនៅរាជធានីភ្នំពេញ មាន ១០ទីតាំង និងនៅតាមខេត្តចំនួន៨។
តត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះអ្នកជំងឺ៣០៧នាក់ព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៥០នាក់៕