ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឡាច ច័ន្ទសុវណ្ណ ដែលជាគ្រូការាតេមានកម្រិតខ្សែក្រវាត់ខ្ពស់ជាងគេទទួលមរណភាពហើយ

191

 ភ្នំពេញ៖គ្រូការាតេកម្ពុជាដែលមានកម្រិតខ្សែក្រវាត់ខ្ពស់ជាងគេរហូតដល់ទៅ៩ដាន់គឺ លោកឡាច ច័ន្ទសុវណ្ណនោះបានទទួលមរណភាពហើយកាលពីថ្ងៃទី១១ធ្នូឆ្នាំឆ្នាំ២០២០ក្នុងវ័យ៦៧ឆ្នាំដោយសារោគាពាធ ។

  លោកឡាច ច័ន្ទសុវណ្ណបានទទួលងារជាឧត្តមការ៉ាតេចារ្យនោះបានចាប់ផ្តើមហ្វឹកហាត់កីឡាការ៉តេ នៅថ្ងៃទី ០១ ខែឧសភាឆ្នាំ ១៩៧០ ហើយបានទទួលខ្សែក្រវ៉ាត់ខ្មៅ ១ដាន់ នៅឆ្នាំ១៩៧៤,កម្រិត ២ដាន់ នៅឆ្នាំ១៩៩៥, ៣ដាន់ នៅឆ្នាំ១៩៩៦, ៤ដាន់ នៅឆ្នាំ១៩៩៧, ៦ដាន់នៅខែធ្នូឆ្នាំ២០០៤, ៧ដាន់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៩, ៨ដាន់ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ និងខ្សែក្រវ៉ាត់ខ្មៅ ៩ដាន់នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០។ 

លោកធ្លាប់បានទៅហ្វឹកហាត់រយៈពេល៣ខែនៅប្រទេសជប៉ុនសម្រាប់ការ៉ាតេស្ទីលវ៉ាដូរីយូ(WadoRyu)នាឆ្នាំ២០០០និងជាកម្ម

សិក្សាការី អាជ្ញាកណ្តាល-ចៅក្រម សហព័ន្ធការ៉ាតេ អាស៊ី នៅ Macau នៅឆ្នាំ២០០៥។

ក្រៅអំពីកីឡាការ៉ាតេ លោកគ្រូ ឧត្តមការ៉ាតេចារ្យ ក៏បានហ្វឹកហាត់កីឡា សូរីនហ្ស៊ិ កាំប៉ូ ដោយទទួលបានខ្សែក្រវ៉ាត់ខ្មៅ ៣ដាន់ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកគ្រូ ឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទ សុវណ្ណ ជាសមាជិកពេញសិទ្ធ USA Nihon Koden Shindo Ryu Federation នៅឆ្នាំ២០០២ ដោយទទួលខុសត្រូវតំបន់អាស៊ីអាគ្នេយ៍។ លោកគ្រូក៏បានទទួលគោរមងារជា “ឧត្តមការ៉ាតេចារ្យ និងជាទីប្រឹក្សាជាន់ខ្ពស់ របស់សហព័ន្ធការ៉ាតេកម្ពុជា” នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

ក្នុងឆ្នាំ ២០១១ បណ្តាប្រទេសក្នុងតំបន់ អាស៊ីអាគេ្នយ៍ ទាំង១១ប្រទេស បានរៀបចំពិធីប្រកួត កីឡា អាស៊ីអាគេ្នយ៍ (Sea Games) លើកទី ២៦ នាខែ  វិច្ឆិកា  ដែលមានប្រទេសឥណ្ឌូនេស៊ី ធើ្វជាម្ចាស់ផ្ទះ កីឡាសូរីនហ្ស៊ិកាំប៉ូ ( SHORINJI KEMPO )ត្រូវបានគេបញ្ចូលក្នុងការប្រកួត កីឡាស៊ីហេ្គមដែល មានប្រទេស៧ ត្រៀមចូលរួមប្រកួត។ ពេលនោះ ដោយមានតម្រូវការចូលរួមប្រកួតកីឡានេះ លោកគ្រូឧត្តមការ៉ាតេចារ្យ បានដឹកនាំកីឡាករ កីឡាការិនី ការ៉ាតេ-ដូ ចំនួន ១២រូប ហ្វឹកហាត់ កីឡាសូរីនហ្ស៊ិកាំប៉ូ ( SHORINJI KEMPO ) និងបានដឹកនាំប្រតិភូ កីឡាកម្ពុជាទៅចូលរួមប្រកួត ដែលទទួលបានស្នាដៃគួរជាទីមោទន ហើយសហព័ន្ធកីឡាសូរីនហ្ស៊ិ កាំប៉ូ កម្ពុជា ក៏ត្រូវបានបង្កើត និងដឹកនាំដោយលោកគ្រូ ឧត្តមការ៉ាតេចារ្យ ចាប់ពីពេលនោះមក។

លោក ធ្លាប់បានដឹកនាំប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតថ្នាក់អន្តរជាតិជាច្រើនដូចជា AUKO លើកទី២ នៅប្រទេសហ្វីលីពីននៅឆ្នាំ១៩៩៥, ទិវាកីឡា នៅលួងព្រះបាង ប្រទេសឡាវនៅឆ្នាំ១៩៩៧, ស៊ីហ្គែមលើកទី១៩ នៅឥណ្ឌូណេស៊ី ឆ្នាំ១៩៩៧, កីឡាអាស៊ីលើកទី ១៣ នៅប្រទេសថៃនៅឆ្នាំ១៩៩៨, ស៊ីហ្គែមលើកទី២០ នៅប្រទេសប្រ៊ុយណេ ដារូសាឡឹម នៅឆ្នាំ១៩៩៩, ស៊ីហ្គេមលើកទី២១ នៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០០១, ស៊ីហ្គែមលើកទី២២ នៅប្រទេសវៀតណាមនៅឆ្នាំ២០០៣, ស៊ីហ្គែមលើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំ២០១១ និងកីឡាស៊ីហ្គែមលើកទី២៧ នៅប្រទេសមីយ៉ានម៉ា (ភូមា) នៅឆ្នាំ២០១៣។

លោកគ្រូ ឧត្តមការ៉ាតេចារ្យ ធ្លាប់ជាកីឡាករឆ្នើម លោកគ្រូ និងជាអតីតនិស្សិតឆ្នើមដោយទទួលបានប្រកាសនីយ៍ប័ត្រជាន់ខ្ពស់ (BST) ផ្នែកផែនការសេដ្ឋកិច្ចក្នុងសម័យរដ្ឋកម្ពុជា និងធ្លាប់បានកាន់មុខតំណែងជាអគ្គនាយកចំការកៅស៊ូ នៅខេត្តកំពង់ចាម នាសម័យនោះ ហើយដោយនិស្ស័យស្រឡាញ់កីឡាប្រយុទ្ធជាពិសេស កីឡាការ៉ាតេ លោកគ្រូ ឧត្តមការ៉ាតេចារ្យ បានលាឈប់ពីមុខតំណែងដ៏សំខាន់នេះ និងបានវិលត្រឡប់មកបណ្តុះបណ្តាល និងបង្វឹកដល់កីឡាករ-កីឡាការិនី ការ៉ាតេ នៅរាជធានីភ្នំពេញវិញ។ 

លោកគ្រូ ឧត្តមការ៉ាតេចារ្យ បានចំណាយពេលមួយជីវិតរបស់លោកគ្រូ ជាមួយនឹងកីឡាជាពិសេសគឺកីឡាប្រយុទ្ធដែលរួមមាន ការ៉ាតេ និងសូរីនហ្ស៊ិ កាំប៉ូ ដែលនេះគឺជាការលះបង់ដ៏ធំធេងរបស់លោកគ្រូ ដែលបានបោះបង់នូវឱកាសសម្រាប់ការមានបានផ្នែកហិរញ្ញវត្ថុ ដើម្បីតែបុព្វហេតុ   កីឡា។

  អាចនិយាយបានថាក្នុងត្រកូល ឡាច គឺជាត្រកូលនៃក្បាច់គុនការាតេ ។ លោកឡាច ច័ន្ទរិទ្ធី លោកឡាច ច័ន្ទដារាដែលជាបងប្អូន

បង្កើតរបស់លោកសុទ្ធតែជាគ្រូបង្វឹកការាតេដែលមានកម្រិតខ្សែក្រវាត់ខ្ពស់ៗ ។កុនប្រុស កូនស្រីរបស់លោកដូចជាសុវណ្ណ គីរី សុវណ្ណឧត្តម

 សុវណ្ណ រចនា សុវណ្ណរតនៈសុទ្ធតែដើរក្នុងគន្លងរបស់លោក ៕

 

អត្ថបទដែលជាប់ទាក់ទង