ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ារ៉ែន សម្រេចប្រើវ៉ាក់សាំង កូវីដ១៩ របស់ប្រទេសចិន សម្រាប់ប្រទេសរបស់ខ្លួន ដូចប្រទេស UAEដែរ!

237

ទីភ្នាក់ងារពត៌មានបរទេស​ បានផ្សាយនៅថ្ងៃទី១៣ធ្នូនេះថា ក្រសួងសុខាភិបាល នៃប្រទេសប៉ារ៉ែន បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលប៉ារ៉ែនបានសម្រេច អោយជ្រើសយកវ៉ាក់សាំងការពារ ជំងឹកូវីដ ដែលផលិតឡើងដោយក្រុមហ៊ុន Sinopharm របស់ចិន បន្ទាប់ពីបានធ្វើតេស្ត និងរកឃើញថាវ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ៨៦ទៅ៩០ភាគរយ និងធានាបាន១០០ភាគរយ ការពារជំងឹឆ្លងនេះ។

ការសម្រេចចិត្តរបស់ប៉ារ៉ែន បានធ្វើឡើងប៉ុន្មានថ្ងៃ​បន្ទាប់ ប្រទេសអារ៉ាប់អេមីរ៉េត ​ប្រកាសជ្រើសយក​វ៉ាក់សាំង ការពារ​ជំងឹកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន ចិន Sinopharm ។

គួររំលឹកដែរកាលពីសប្តាហ៍មុន ប្រទេសប៉ារ៉ែន បានឡើងគម្រោងប្រុងប្រើវ៉ាក់សាំង អាមេរិច Pfizer តែឥឡូវដូរចិត្ត៕

អត្ថបទដែលជាប់ទាក់ទង