ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វស្សាឆ្នាំក្រោយផ្លូវលេខ៩៩ តំបន់បឹងត្របែក លែងប្រឈមការលិចលង់ ដោយជំនន់ទឹកភ្លៀង

79

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយបានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលរស់នៅ អមសងខាងផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ ដើម្បីបង្កើននូវភាពស្និទ្ធស្នាល រវាងអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន ជាមួយបងប្អូនប្រជាជនរស់នៅទីនោះ។ ក្រោយមក លោកអភិបាលខណ្ឌចំការមន ថេង សុថុល បន្ដចុះត្រួតពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូថ្មី និងជួសជុលកំណាត់ផ្លូវលេខ៩៩ ផងដែរ ។

លោកអភិបាលខណ្ឌចំការមន បានឲ្យដឹងទៀតថា ចំពោះការជួសជុលដាក់ប្រព័ន្ធលូថ្មីខាងលេីនេះ គឺជាថវិការបស់គម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ និងសង្កាត់ឆ្នាំ២០២០ ហេីយមិនឲ្យប៉ះពាល់ដល់ថវិកា របស់បងប្អូនប្រជាពលរដ្ឋនោះឡើយ។
ជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌចំការមន បានសូមឲ្យបងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌចំការមន និងបងប្អូនអាជីវករ តាមទីផ្សារក្នុងខណ្ឌចំការមន ព្រមទាំងអតិថិជន ត្រូវរក្សាអនាម័យ ខ្លួនប្រាណជាប្រចាំដោយ ពាក់ម៉ាស ការពារ ខ្លួននិងបាញ់ទឹកអាល់កុល ឬជែលលាងសម្អាតដៃដើម្បីចូលរួមបង្ការ និងទប់ស្កាត់នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ផងដែរ។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំង មេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង