ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហែម គីរីត្រូវបានគណៈកម្មការ អត្តពលិកអូឡាំពិក អន្តរជាតិទទួលស្គាល់ ជាអត្តពលិកអូឡាំពិក

140

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកលោកហែម គីរី ត្រូវបានណៈកម្មការអត្តពលិក អូឡាំពិកអន្តរជាតិរបស់គណៈ
កម្មការអូឡាំពិកអន្តរជាតិទទួលស្គាល់ ជាផ្លូវការជាកីឡាករហែលទឹករបស់ ប្រទេសកម្ពុជាទីមួយ ឈានជើងចូលកម្រិតអត្តពលិកកម្រិតអូឡាំ
ពិកអន្តរជាតិ។

លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកបានប្រាប់ឲ្យដឹងថា រូបលោកត្រូវបានគណៈកម្មការអត្តពលិកអូឡាំពិក
អន្តរជាតិ (World Olympian Association)ប្រគល់លិខិតទទួលស្គាល់ជា អត្តពលិកអូឡាំពិក(Olympian)ដោយសារតែលោក ធ្លាប់បានចូលរួមប្រ
កួតកីឡាអូឡាំពិកចំនួន២លើក លើកទី១ នៅឆ្នាំ២០០០ ក្នុងទីក្រុងស៊ីដនី Sydney ប្រទេសអូស្ដ្រាលី លើកទី២នៅឆ្នាំ២០០៤ ក្នុងទីក្រុងអាថែន
( Athen )ប្រទេសក្រិច។

លោកបានចាត់ទុកថា នេះជាកិត្តិយសយ៉ាងណាស់សម្រាប់ ប្រភេទកីឡាហែលទឹកកម្ពុជា លិខិតមិនត្រឹមតែជាកិត្តិយសរបស់លោក និងសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសហព័ន្ធខ្មែរកីឡាហែលទឹក ប៉ុណ្ណោះទេតែគឺសម្រាប់ប្រទេសកម្ពុជាតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង