ជនសង្គមងងឹតលក់គ្រឿងញៀនប្រសាច ដូចលក់ស្កគ្រាប់នៅក្នុងភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
កណ្ដាល៖វើបសាយភ្នំពេញសូមដកស្រង់ខ្លឹមសារសំណេរមួយរបស់អាខោនហ្វេសប៊ុករបស់ឈ្មោះMakara Chey បានសរសេរទាំងស្រុងថា៖ តើទិសស្លោក « ភូមិ ឃុំមានសុវត្ថិភាព » មានអត្ថន័យនិងតម្លៃសម្រាប់ពលរដ្ឋយ៉ាងដូចម្ដេចទៅ បើអាជ្ញាធរភូមិ ឃុំ អោបដៃឈរមើលជនសង្គមងងឹតលក់គ្រឿងញៀនប្រសាច ដូចលក់ស្កគ្រាប់នៅក្នុងភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
កំណើននៃជនប្រើគ្រឿងញៀនបានធ្វើអោយមានអំពើ លួច ឆក់ ហឹង្សា ទំនាស់ កើតឡើងស្ទើរមិនលស់ថ្ងៃ។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី០៩ធ្នូ ឆ្នាំ២០២០ ក្រុមចោរហារយបានគាស់ទំលុះទំលាយ បង្អួច ទ្វារ ផ្ទះរបស់ខ្ញុំ រើកកាយ គ្រវាត់គ្រវែងសម្ភារៈពេញក្នុងផ្ទះ ដើម្បីរកប្រាក់កាស និងវត្ថុមានតម្លៃ ។
ក្រុមចោរបានប្រមូលយកសម្ភារៈមានតម្លៃទាំងអស់ រួមទាំងថវិកាមួយចំនួនផង ទៅដោយសុវត្ថិភាព មុនពេលដែលខ្ញុំត្រឡប់មកពីធ្វើការវិញ ។
ទង្វើរបស់ក្រុមចោរ អាជ្ញាធរមានសមត្ថកិច្ចបានត្រឹមតែមកពិនិត្យកន្លែងកើតហេតុ ធ្វើកំណត់ហេតុប៉ុណ្ណោះ ហើយអ្វីៗក៏ស្ងាត់ស្ងៀមបាត់ទៅ ពុំមានពន្លឺ ឬសង្ឃឹមថាសមត្ថកិច្ចរកឃើញកនតុមចោរហារយដែលកើតឡើងដូចស្រមោចនៅក្នុងមូលដ្ឋាននេះទេ ។
ផ្ទះរបស់ខ្ញុំគឺជាគោលដៅទី៩ហើយដែលក្រុមចោរធ្វើសកម្មភាពគាស់លួចបានសម្រេចជោគជ័យ១០០% ដោយពុំមានកង្វល់ដល់អាជ្ញាធរមានសមត្ថកិច្ចក្នងពេលថ្មីៗនេះ ហើយប្រសិនបើអសុវត្ថិភាពបេបនេះនៅតែបន្ត តើប្រជាពលរដ្ឋមានកង្វល់បែបណា ?
ត្រូវសង្ឃឹមលើនរណាទៀត ?
ទិសស្លោក « ភូមិ ឃុំ មានសុវត្ងិភាព » មានតម្លៃយ៉ាងដូចម្ដេច ?៕