សូមសរសើរក្រុមឡានដឹកដី ដឹកខ្សាច់ បើកក្នុងរាជធានីភ្នំពេញ តាមចិត្តបំផ្លាញផ្លូវ ក៏គ្មានបញ្ហាពីព្រោះមានក្មួយឧកញ៉ាម្ចាស់បូរីម្នាក់កាង
ភ្នំពេញ៖អ្នកទីក្រុងភ្នំពេញ គេសរសើរក្រុមឡានដឹកដីដឹកខ្សាច់ បើកក្នុងរាជធានីភ្នំពេញ តាមចិត្តបំផ្លាញផ្លូវក៏គ្មានបញ្ហា ពីព្រោះមានក្មួយឧកញ៉ាម្ចាស់បូរីម្នាក់ កាងឱ្យបើអាជ្ញាធរចាប់មិនយូរទេ ចេញវិញហើយបើផ្លូវខូចរដ្ឋ អ្នកធ្វើតើមិនមែនពូអញធ្វើឯណា។ គេកោតសរសើរទៀតថា៖ ឧកញ៉ាខាងលើនេះរកស៊ីខ្សាច់នៅតំបន់ចាក់អង្រែផ្លូវជាតិលេខ២ និងតំបន់ផ្លូវជាតិលេខ១ផង។
ជាក់ស្ដែងកាលពីរដូវវស្សាកន្លងមក ក្រុមឡានដឹកដីដឹកខ្សាច់ទាំងនោះ បានបើកបំផ្លាញផ្លូវជាច្រើន ក្នុងរាជធានីហើយក្នុងនោះក៏បានបំផ្លាញផ្លូវជាតិលេខ២ នៅតំបន់ចាក់អង្រែលើ ខណ្ឌមានជ័យ ខូចអស់មកដល់រដូវប្រាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានជួសជុលឡើងវិញហើយ។ ដូច្នេះសូមអំពាវនាវដល់ម្ចាស់ រថយន្តធំដឹកដី និងដឹកដីខ្សាច់ទាំងនោះ មេត្តាជួយថែរក្សាផ្លូវរដ្ឋផង កុំដាកលើសទម្ងន់បែបនេះតទៅទៀត៕