ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ករណី​ហិង្សា ចង​ទាំង​ដៃ​ទាំង​ជើង ថែមទាំង​យក​ស្កុ​ត មក​បិទមាត់​ក្មេងស្រី​អាយុ​៥​ឆ្នាំ នៅ​ខណ្ឌ​ពោធិ៍​សែន​

67

​ភ្នំពេញ ៖​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ម៉ោង​ប្រហែលជា ២២៖៣០​នាទី មាន​ករណី​ហិង្សា (​យក​ខ្សែចំណង​ចងដៃ​ចង​) ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ដោយ​មនុស្ស​ស្រី​ជំទង់ៗ​៣​នាក់ បាន​យក​ខ្សែ​ជ័រ​ចងដៃ​ចងជើង និង​យក​ស្កុ​ត​បិទមាត់ ក្មេងស្រី​អាយុ​៥​ឆ្នាំ នៅ​ចំណុច​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ច​. រ . ឆ ភេទ​ស្រី អាយុ ៥​ឆ្នាំ ។ រីឯ​ជនសង្ស័យ​៣​នាក់ ទី​១-​ឈ្មោះ ម៉ាក់ គីម​ហុង ភេទ​ស្រី អាយុ ១៨​ឆ្នាំ​, ទី​២-​ឈ្មោះ ដួង ទី​ណូ ភេទ​ស្រី អាយុ ១៤​ឆ្នាំ និង​ទី​៣-​ឈ្មោះ ទេស ម៉ា​ណា ភេទ​ស្រី អាយុ ១៤​ឆ្នាំ​។​

លោកស្រី អ៊​ន ស៊ី​ណាត ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​និយាយប្រាប់​បណ្ដាញ​ព័ត៌មាន​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា ពេលនេះ លោកស្រី​បានដាក់​ពាក្យបណ្តឹង​រួចរាល់​ហើយ ហើយ​សង្ឃឹមថា សមត្ថកិច្ច និង តុលាការ នឹង​រក​យុត្តិធម៌​ជូន​លោកស្រី ។​
​លោកស្រី​បន្តថា នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​២២​និង​៣០​នាទី កូនស្រី​ដែល​ទើប​មាន​អាយុ​៥​ឆ្នាំ បាន​លេង​នៅមុខ​ផ្ទះ ហើយ​បានឃើញ​ក្មេងស្រី​២​នាក់ អាយុ​១៤​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​១៨​ឆ្នាំ បាន​ចងខ្សែ​ជ័រ​ចងដៃ​ចងជើង និង យក​ស្កុ​ត​បិទមាត់ និង​ឲ្យ​ហិត​ធុងសំរាម រួច​ស្តោះ​ទឹកមាត់ ព្រមទាំង​គំរាម​មិន​ឲ្យ​ប្រាប់​អ្នកណា​នោះទេ ។
​សមត្ថកិច្ច អះអាងថា មនុស្ស​ស្រី​វ័យ​ជំទង់ៗ​ទាំង​៣​នាក់​នេះ គឺមាន​មុខរបរ​ជាង​អ៊ុតសក់ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ ដែលមាន​ផ្ទះ​ទល់មុខ​គ្នា​ជាមួយ​ជនរងគ្រោះ​។​

​ករណីនេះ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង បានទទួល​ពាក្យបណ្តឹង​រួចហើយ និង​បាន​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ 

អត្ថបទដែលជាប់ទាក់ទង